ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា សមាហរណកម្ម នូវកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល នៅស្រុកពញាឮ
November 23, 2023 អ្នកទស្សនា :

ខេត្តកណ្តាល ៖ ថ្លែងនៅក្នុងសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគ ៣ឆ្នាំរំកិលថ្នាក់ស្រុក នៃរដ្ឋបាលស្រុកពញាឮ នាថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានជំរុញដល់គ្រប់មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ត្រូវត្រួតពិនិត្យមើលយន្តការ ក្នុងការធ្វើផែនការ និងការអនុវត្តគម្រោងឱ្យមានភាពរលូន ត្រូវពិនិត្យមើលប្រភពថវិការបស់មន្ទីរអង្គភាព ដើម្បីធ្វើការគាំទ្រគម្រោង របស់ឃុំដែលជាតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ ទន្ទឹមនេះត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យ លើលក្ខណៈបច្ចេកទេសរបស់គម្រោងនីមួយៗផងដែរ។

ឯកឧត្តម អភិបាលរងខេត្ត បន្តថា សិក្ខាសាលាយើងនៅពេលនេះ គឺជាការរួមចំណែកគាំទ្រឱ្យកាន់តែមានប្រសិទ្ឋភាពថែមទៀតក្នុងការអនុវត្តផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំតាមរយៈការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ក្រុមប្រឹក្សាឃុំ/សង្កាត់។ចំពោះឃុំ/សង្កាត់ជារៀងរាល់ឆ្នាំ ចំនួនគម្រោងជាតម្រូវការអាទិភាពដែលបានស្នើឡើងមានការ កើនឡើងជាលំដាប់ស្របតាមនិន្នាការនៃការអភិវឌ្ឍរបស់ប្រទេសជាតិ។

ឯកឧត្តម សង្ឃឹមថា គម្រោងតម្រូវការជាអាទិភាពរបស់ឃុំទាំង១១ នៅក្នុងស្រុកពញាឮ ដែលស្នើឡើងក្នុង ឆ្នាំ២០២៣ សម្រាប់អនុវត្តឆ្នាំ២០២៤ នឹងទទួលបានការគាំទ្រពីមន្ទីរ/អង្គភាព និងសប្បុរសជនទៅតាមលទ្ឋភាព សង្គមស៊ីវិល និងធនធានដែលមានដើម្បីជួយអភិវឌ្ឍឃុំ/សង្កាត់ឲ្យកាន់តែមានការរីកចំរើនបន្ថែមទៀត។

ឆ្លងតាមរយៈការចុះកិច្ចព្រមព្រៀងបណ្ដោះអាសន្នរវាងឃុំ ស្រុកជាមួយមន្ទីរជំនាញជុំវិញខេត្ត អង្គការនានា គម្រោងទទួលបានការគាំទ្រសរុបមានចំនួន ២៤៨/៣០៣ គម្រោង ស្មើនិង៨២ភាគរយ ក្នុងគម្រោង ១៥៩/៣០៣ គម្រោង ស្មើនិង ៥២ភាគរយ ក្រៅគម្រោង ៨៩/៣០៣ គម្រោង ស្មើនិង ៣០ភាគរយ ដោយឡែកគម្រោងរបស់ស្រុក ទទួលបានការគាំទ្រ ៨/៨៦គម្រោង ស្មើនិង ៩ភាគរយ ក្នុងគម្រោង៨/៨៦ ស្មើនិង៩ភាគរយ ក្រៅគម្រោង ០គម្រោង។

បន្ថែមពីលើនេះ ឯកឧត្តម បានបញ្ជាក់ថា នៅពេលបញ្ចប់សិក្ខាសាលា មន្ទីរអង្គភាពជុំវិញខេត្ត តំណាងអង្គការសង្គមស៊ីវិល និងសប្បុរសជននានា ដែលបានចុះកិច្ចសន្យាជួយគាំទ្រ ត្រូវយកចិត្តទុកដាក់ យកកិច្ចសន្យានេះ បញ្ចូលទៅក្នុងផែនការសកម្មភាព ប្រចាំឆ្នាំ ២០២៤ របស់ខ្លួន និងខិតខំអនុវត្តឱ្យមានប្រសិទ្ធភាព រាល់គម្រោងដែលមិនបានអនុវត្ត ត្រូវផ្តល់ព័ត៌មាន និងទំនាក់ទំនងគ្នាទៅវិញទៅមករវាងអ្នកគាំទ្រ និងក្រុមប្រឹក្សាឃុំ បញ្ហាសំខាន់គឺចំពោះគម្រោងដែលគ្រប់ឃុំបានស្នើឡើង ប្រសិនបើសិក្ខាសាលាថ្ងៃនេះ មិនទាន់ទទួលបានការគាំទ្រនោះទេ គឺត្រូវបន្តការពិភាក្សា ឬសម្របសម្រួលគ្នាសម្រាប់ ទទួលបានការគាំទ្រនៅពេលក្រោយទៀត៕

ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ