logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តកោះកុង រៀបចំកិច្ចបជុំផ្សព្វផ្សាយគោលការណ៍ណែនាំ សម្រាប់ចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន
8
21-November-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នៅថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកោះកុង រៀបចំកិច្ចបជុំផ្សព្វផ្សាយគោលការណ៍ណែនាំ សម្រាប់ចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកបណ្ឌិត សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ដោយមានការអញ្ជើញចូលរួមពី មន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។

លោកបណ្ឌិតអភិបាលរងខេត្ត បានលើកឡើងថាថ្ងៃនេះ លោកពិតជាមានសេចក្តីសោមនស្សរីករាយ ដែលគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ដោយមានលេខាធិកាដ្ឋានជាសេនាធិការ បានសហការជាមួយអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រៀបចំកិច្ចប្រជុំផ្សព្វផ្សាយផ្សព្វផ្សាយគោលការណ៍ណែនាំ សម្រាប់ចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅខេត្តកោះកុងនាពេលនេះ។ លោកក៏សូមយកឱកាសដ៏ថ្លៃថ្លានេះ គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្តី្រ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ណែនាំដល់អាជ្ញាធររាជធានី ខេត្ត យកចិត្តទុកដាក់ខ្ពស់ក្នុងការងារយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងធ្វើការផ្សព្វផ្សាយ អំពីគ្រោះថ្នាក់នៃគ្រឿងញៀនដល់ប្រជាពលរដ្ឋឱ្យបានទូលំទូលាយ។

លោកបណ្ឌិតអភិបាលរងខេត្ត បានបន្តថា ជាក់ស្តែង ស្ថានការណ៍បទល្មើសគ្រឿងញៀននៅក្នុងភូមិសាស្ត្រខេត្តកោះកុង នៅតែបន្តកើតមានដែលគួរឱ្យព្រួយបារម្ភ ក្នុងការលួចលាក់កែច្នៃ និងវេចខ្ចប់គ្រឿងញៀនតាមរូបភាពផ្សេងៗ ការចរាចរ ជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន។ ខេត្តកោះកុងរបស់យើង ក្នុងរយៈពេលចុងក្រោយនេះ ស្ថានភាពគ្រឿងញៀន នៅតែមានការវិវត្តន៍ប្រែប្រួលយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ និងព្រួយបារម្ភ ដែលក្នុងនោះរួមមានដូចជា៖ ការជួញដូរគ្រឿងញៀនដែលសមត្ថកិច្ចបង្ក្រាបបានជាបន្តបន្ទាប់ ទោះបីក្នុងទ្រង់ទ្រាយតូចៗ ក៏ពិតមែន តែមានចំនួនច្រើនសកម្មភាព។ ប្រភេទគ្រឿងញៀនដែលបានបង្ក្រាប និងប្រើប្រាស់ភាគច្រើន គឺជាប្រភេទ ICE មិនមែនប្រភេទគ្រាប់ដូចមុន ដែលការផ្លាស់ប្តូរពីវត្តមាន ប្រភេទគ្រាប់ ទៅជាការកើនឡើងនូវវត្តមានប្រភេទ ICE នេះគឺជាសញ្ញា នៃការបង្កគ្រោះថ្នាក់ កាន់តែធ្ងន់ធ្ងរសម្រាប់អ្នកបើ មុនឆ្នាំ២០១៥អាចនិយាយបានថា កម្ពុជា គ្រាន់តែជាប្រទេសដែលទទួលរងនូវផលប៉ះពាល់ នៃគ្រឿងញៀនតិចតួចជាងគេនៅក្នុងតំបន់។

លោកបណ្ឌិតអភិបាលរងខេត្ត ក៏បានយកឱកាសនេះថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត និងលេខាធិការដ្ឋាន សាលាដំបូងខេត្ត អយ្យការអមសាលាដំបូងខេត្ត ស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងកោះកុង និងអាជ្ញាធរក្រុងស្រុក អធិការដ្ឋាននគរបាលក្រុងស្រុក មូលដ្ឋានដ្ឋានកងរាជអាវុធហត្ថក្រុងស្រុក អាជ្ញាធរឃុំសង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ និងអ្នកពាក់ព័ន្ធផ្សេងទៀត ដែលបានអនុវត្ត និងចូលរួមសហការ យ៉ាងសកម្មក្នុងការទប់ស្កាត់ បង្ក្រាបនូវបទល្មើសជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀននា ពេលកន្លងមកនេះ។

លោកបណ្ឌិតអភិបាលរងខេត្ត បានបញ្ជាក់ថា ក្នុងនាមជាសេនាធិការឱ្យក្រសួងមហាផ្ទៃ ក៏ដូចជាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន យើងត្រូវយកចិត្ត ទុកដាក់បំផុតក្នុងការអនុវត្ត នូវផែនការខាងលើ ដើម្បីទប់ស្កាត់ និងបង្ក្រាបបញ្ហាគ្រឿងញៀន ក្នុងពេល បច្ចុប្បន្នឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសត្រូវឆ្លើយតបនឹងសភាពការណ៍បច្ចុប្បន្ន និងដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារប្រយុទ្ធបទ្រឆាំងគ្រឿងញៀន ដោយអនុលោមតាមស្មារតីនៃកិច្ចប្រជុំ លើកដំបូង របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រី និងគោរព អនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់ប្រកបដោយឆន្ទះមុតស្រួច របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាល ទី៧ នៃរដ្ឋសភា ដើម្បីដោះស្រាយទុកកង្វល់របស់ប្រជាពលរដ្ឋ ធានាបាននូវសុវត្ថិភាព សណ្តាប់ធ្នាប់ សន្ដិសុខ និងការអភិវឌ្ឍសង្គម ព្រមទាំងឈានទៅកាត់បន្ថយ និងលុបបំបាត់គ្រឿងញៀនពី កម្ពុជា។ ឈរលើស្មារតីនេះ ដើម្បីកុំឱ្យអូសបន្លាយពេលវេលា ខ្ញុំសូមប្រកាសបើកកិច្ចប្រជុំ ផ្សព្វផ្សាយគោលការណ៍ណែនាំ សម្រាប់ចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ចាប់ពីពេលនេះតទៅ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ