logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តត្បូងឃ្មុំ ចេញសេចក្តីជូនដំណឹងស្តីពី ការមិនអនុញ្ញាតឲ្យមានការប្រមូលចំណូលភាស៊ី និងការបង់ថ្លៃផ្សេងៗពីប្រជាពលរដ្ឋ លក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី នៅតាមបណ្តាផ្សារ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ 
8
17-November-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

រដ្ឋបាលខេត្តត្បូងឃ្មុំ បានចេញសេចក្តីជូនដំណឹងស្តីពី ការមិនអនុញ្ញាតឲ្យមានការប្រមូលចំណូលភាស៊ី និងការបង់ថ្លៃផ្សេងៗពីប្រជាពលរដ្ឋ លក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី នៅតាមបណ្តាផ្សារ ដោយថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ បានណែនាំដល់ លោកស្នងការនគរបាល លោកប្រធានមន្ទីរ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកអភិបាល នៃគណៈអភិបាលក្រុង ស្រុក ជ្រាបថា កន្លងមករដ្ឋបាលខេត្ត បាន អនុវត្តយ៉ា យ៉ាងហ្មត់ចត់នូវសារាចរលេខ ១១ សរ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល ស្តីពី ការលុបការបង់ថ្លៃចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្ជ្រោង កញ្ជើ ល្អី ដែលដាក់ចេញដោយសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងថ្មីៗនេះប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ រប ស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់គិតគូរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។

ក្នុងន័យនេះ ដើម្បីបង្ការភាពមិនប្រក្រតី ពីការប្រមូលភាស៊ីរបស់ជនខិលខូច ឬជនឆក់ឱកាស មួយចំនួន មកលើប្រជាពលរដ្ឋលក់ដូរតាមកញ្ជ្រោង កញ្ជើ ល្អី រដ្ឋបាលខេត្ត ធ្វើការណែនាំដល់លោក ស្នងការនគរបាល លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកអភិបាល នៃគណៈអភិបាល ក្រុង ស្រុក ត្រូវអនុវត្តនូវវិធានការចាំបាច់ដូចខាងក្រោម៖

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

 

 

thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ