logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តស្វាយរៀង អញ្ជើញចូលរួមក្នុង​ពិធីបិទ និង ប្រគល់ពានរង្វាន់ជូនទូកដែល​ទទួលបាន​ជ័យលាភី
7
20-November-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នាព្រឹកថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បន្ទាប់ពីដំណើរការរយៈពេញពីរថ្ងៃ ពិធីប្រណាំងទូក ឆ្នាំ២០២៣ នៅខេត្តស្វាយរៀង បានបញ្ចប់ជាស្ថាពរ ដោយទទួលបានលទ្ធផលជោគជ័យល្អប្រសើរ និងប្រារព្ធពិធីបិទ និងប្រគល់ពានរង្វាន់ជូនទូកដែលទទួលបានជ័យលាភី ក្រោមអធិបតីភាពដ៏ខ្ពង់ ខ្ពស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និង ជាមេប ញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ត មក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបា លចុះមូលដ្ឋាននៅខេត្តស្វាយរៀង ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា ឯក​ឧត្ដម លោកជំទាវ លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅខេត្តស្វាយរៀង ឯក​ឧត្ដម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត ប្រតិភូយោធភូមិភាគទី៧ និងកងពលលេខ៥ កងទ័ពប្រជាជនវៀតណាម ប្រតិភូខេត្តតៃនិញ និង​ខេត្តឡុងអាន ព្រមទាំងឯកឧត្ដម លោកជំទាវសមាជិកក្រុ​មប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ត្រីជំនា​ញពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋចូលរួម យ៉ាងច្រើនកុះករ ។

សូមជម្រាបជូនថា ក្រោយការប្រណាំងអស់រយៈពេលពីរថ្ងៃ ក្រោមបរិយាកាសសប្បាយរីករាយ ស្និទ្ធ​ស្នាល មិត្តភាព សាមគ្គីភាព និងភាតរភាព ជាលទ្ធផល ទូកដែលទទួលបាននូវជ័យលាភី រួមមាន ៖ ប្រភេទទូកខ្នាតអន្តរជាតិ ក្នុងផែនទី១ ចំណាត់ថ្នាក់លេខ១ បានទៅលើទូកឈ្មោះ ព្រះខ័នមាន​ជ័យបារមីបូព៌ា របស់កងរាជអាវុធហត្ថខេត្តស្វាយរៀង ចំណាត់ថ្នាក់លេខ២ ទូកឈ្មោះ  រិទ្ធីសែនមានជ័យ របស់កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងចំណាត់ថ្នាក់លេខ៣ ទូកឈ្មោះ  ស.ស.យ.កខេត្តស្វាយរៀង  របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ។ ក្នុងផែនទី២   ចំណាត់ថ្នាក់លេខ១  ទូកឈ្មោះ អធិរាជឥន្រ្ទីសែនជ័យបារមីដូនពេញ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំណាត់ថ្នាក់លេខ២ គ្រុឌមាសតេជោសែនជ័យ  របស់កងរាជអាវុធហត្ថខេត្តសៀមរាប និងចំណាត់ថ្នាក់លេខ៣  ទូកឈ្មោះ គ្រុឌសែនជ័យបារមីព្រះនរាយណ៍ របស់កងរាជអាវុធហត្ថខេត្តកណ្តាល ។ ដោយឡែក ប្រភេទទូកក្ដារបីសន្លឹកផ្នែកបុរស  ចំណាត់ថ្នាក់លេខ១ ទូកឈ្មោះ នាគខៀវមានជ័យ របស់វត្តស្លាកែតខេត្តកណ្តាល ចំណាត់ថ្នាក់លេខ២  ទូកឈ្មោះ កូននាគឆ្លងដែន របស់វត្តស្លាកែត ខេត្តកណ្តាល និងចំណាត់ថ្នាក់លេខ៣ ទូកឈ្មោះ អធិរាជឥន្រ្ទីសែនជ័យបារមីដូនពេញ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ផ្នែកនារី ចំណាត់ថ្នាក់លេខ១ ទូកឈ្មោះ ៧មករាចិត្តតែមួយ របស់សមាគមទូកខេត្តកណ្តាល និងចំណាត់ថ្នាក់លេខ២ ទូកឈ្មោះ កំពង់ស្ពានសែនជ័យបារមីទឹកវិល របស់សាលាស្រុករមាសហែក ។

សូមបញ្ជាក់ថា ប្រភេទទូកខ្នាតអន្តរជាតិទាំងពីរផែន ចំណាត់ថ្នាក់លេខ១ ទទួលបានថវិកា ២០លានរៀល ចំណាត់ថ្នាក់លេខ២ ទទួលបានថវិកា ១៥លានរៀល និងចំណាត់ថ្នាក់លេខ៣ ទទួលបានថវិកា ១០លានរៀល ។ ប្រភេទទូកខ្នាតក្ដារបីសន្លឹក ចំណាត់ថ្នាក់លេខ១ ទទួលបានថវិកា ៥លានរៀល ចំណាត់ថ្នាក់លេខ២  ទទួលបានថវិកា ៣លានរៀល និងចំណាត់ថ្នាក់លេខ៣  ទទួលបានថវិកា ១លានរៀល ។ ដោយឡែក សម្រាប់ទូកដែលមិនទទួលបានជ័យលាភី ក៏ទទួលបានថវិកាលើកទឹកចិត្តមួយចំនួនផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ