logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តតាកែវ រៀបចំកិច្ចប្រជុំណែនាំនីតិវិធី និងបច្ចេកទេស នៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣
3
04-November-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តតាកែវ ៖ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋបាលខេត្តតាកែវ បានរៀបចំកិច្ចប្រជុំណែនាំនីតិវិធី និងបច្ចេកទេស ក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ (ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន) ដល់លោកគ្រូ អ្នកគ្រូ គណៈប្រយោគ ប្រធានមណ្ឌលប្រឡង និងលោកគ្រូ អ្នកគ្រូ ជាអនុរក្សទាំងអស់ ក្រោមអធិបតីភាព ឯកឧត្តម ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ព្រមទាំង ឯកឧត្តម លោកជំទាវ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ និងលោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ។

បើតាមការបញ្ជាក់ពី លោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឱ្យដឹងថា សម័យប្រឡងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទូទាំងខេត្តតាកែវ មានមណ្ឌលប្រឡងសរុបចំនួន ១៧មណ្ឌល ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រ មាន ០៥មណ្ឌល ស្មើនឹង ១០៧បន្ទប់ និងថ្នាក់វិទ្យាសាស្រ្ត ១២មណ្ឌល ស្មើនឹងបន្ទប់ ៣០០បន្ទប់ និងមានបេក្ខជនសរុប ៩៩៩៩នាក់ និងស្រី ៥១៥៩នាក់ ដោយឡែកបេក្ខជន ចំណេះទូទៅសរុប ចំនួន ៨៥៣១នាក់ បេក្ខជនស្វៃរិនចំណេះទូទៅ ចំនួន ១២៧២នាក់ បេក្ខជនបំពេញវិជ្ជា ចំនួន ១៦១នាក់ និងបេក្ខជនស្វៃបំពេញវិជ្ជា ចំនួន ៣៥នាក់៕

ប្រភព ៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ