logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំសន្តិសុខសណ្ដាប់ធ្នាប់ ត្រៀមសម្រាប់ពិធីប្រណាំងទូក បណ្ដែតប្រទីប និងអុជកាំជ្រួច តាំងពិរព័រណ៍ ក្នុងក្រុងកំពង់ចាម
4
27-October-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំប្រណាំងទូក បណ្តែតប្រទីប និងអុជកាំជ្រួច តាំងពិរព័រណ៍សមិទ្ធផលរដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំកងកម្លាំងទាំងបីប្រភេទ ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងអភិបាលក្រុងស្រុកទាំង១០ និងសមាជិក សមាជិកា នៃអង្គពិធីជាច្រើននាក់ផងដែរ។

 

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា ការជួបជុំគ្នាថ្ងៃនេះ គឺដើម្បីពិភាក្សា ត្រួតពិនិត្យ នៃការរៀបចំកម្មវិធីប្រណាំងទូក បណ្ដែតប្រទីប និងអុជកាំជ្រួច តាំងពិរព័រណ៍ ដើម្បីអបអរសាទរ នៃបុណ្យចេញព្រះវស្សា នាថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ ពោលគឺ នៅសល់រយៈពេលតែ ២ថ្ងៃ ទៀតប៉ុណ្ណោះ កម្មវិធីនឹងមកដល់។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា មួយរយៈកន្លងមកនេះ អនុគណៈកម្មការជំនាញទាំង៨ ដែលមាន លោក-លោកស្រី អភិបាលរងខេត្ត ជាប្រធាន បានខិតខំរៀបចំកិច្ចការនេះ ក្នុងការចាត់ចែងដោយផ្ទាល់នៅទីកន្លែង ជាលទ្ធផលការងារសម្រេចបាន ក្នុងរង្វង់ ៨០% ហើយមកដល់ពេលនេះ។ ដូច្នេះយើងចាំបាច់ ត្រូវការប្រជុំ ត្រួតពិនិត្យ ឆ្លងនូវការងារមួយចំនួនបន្ថែមទៀត ឈានឆ្ពោះក្នុងការរៀបចំការងារនេះ ប្រព្រឹត្តទៅឲ្យទទួលបាននូវលទ្ធផលល្អប្រសើរ។

គួររំលឹកផងដែរថា រដ្ឋបាលខេត្តកំពង់ចាម រៀបចំពិធីប្រណាំងទូកង បណ្តែតប្រទីប អុចកាំជ្រួច ក្នុងគោលបំណង ដើម្បីថែរក្សាប្រពៃណី លើកស្ទួយវិស័យកីឡាអុំទូក និងបង្កបរិយាកាសសប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋក្រោមម្លប់សុខសន្តិភាព។ ពិធីប្រណាំងទូកងនេះ គឺ ប្រព្រឹត្តទៅនៅថ្ងៃទី២៨-២៩ ខែតុលា។ ឆ្នាំ២០២៣ ដោយមានការប្រណាំងទូក«ង» និងទូកខ្នាតអន្តរជាតិផងដែរ។ រីឯនៅពេលរាត្រី មានការរៀបចំបណ្ដែតប្រទីប និងអ៊ុចកាំជ្រួច និងមានតាំងពិព័រណ៍សមិទ្ធផលរបស់រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត, ពិព័រណ៍ផលិតផលនានា និងការប្រគុំតន្រ្តី មានរយៈពេល ៣ថ្ងៃផងដែរ គឺចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ