logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ និង មន្ត្រី បុគ្គលិកសុខាភិបាលខេត្តព្រះសីហនុ
36
14-October-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

រសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ និងមន្ត្រី បុគ្គលិកសុខាភិបាលខេត្តព្រះសីហនុ នៅមន្ទីរពេទ្យបង្អែកចំការចេកខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកប្រធានមន្ទីរពត៌មាន លោកស្រីនាយិកាទីចាត់ការហិរញ្ញវត្ថុសាលាខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការសំណេះសំណាលសួរសុខទុក្ខ ក្រុមគ្រូពេទ្យ បុគ្គលិកសុខាភិបាលខេត្តព្រះសីហនុ ក្នុងឱកាសរដូវបុណ្យភ្ជំបិណ្ដ ព្រោះមន្ត្រីសុខាភិបាលរបស់យើង មិនបានឈប់សម្រាកដូចមន្ត្រីរាជការតាមមន្ទីរ អង្គភាពផ្សេងនោះទេ យើងមានភារកិច្ចបំពេញ ការងារកាន់តែច្រើនក្នុងឱកាសពិធីបុណ្យជាតិ និងបុណ្យសកលផ្សេងទៀត ព្រោះខេត្តព្រះសីហនុ ជាខេត្តទេសចរណ៍ ដែលមានភ្ញៀវទេសចរមកលេងកម្សាន្តច្រើនក្នុងរដូវបុណ្យ ហើយបញ្ហាគ្រោះថ្នាក់តែងតែកើតមានឡើងជារៀងរាល់ឆ្នាំ បើសិនជាយើងមិនបានគិតគូររៀបចំផែនការមុននោះទេ ហើយម្យ៉ាងទៀតប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិពួកគេចង់មានភាពកក់ក្តៅ.

ក្នុងការជួយសម្របសម្រួលជួយសង្គ្រោះ និងការព្យាបាល ព្រោះខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ច ទេសចរណ៍តំបន់ឆ្នេរ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានភ្ញៀវជាតិ អន្តរជាតិមកលេងកម្សាន្តច្រើន ដូច្នេះភារកិច្ចរបស់យើងក្នុងការបំរើសេវាសុខាភិបាលជូនប្រជាពល រដ្ឋ ក៏ដូចជាភ្ញៀវទេសចរឱ្យបានល្អ ក្នុងនោះកងកម្លាំងមានសមត្ថកិច្ចរបស់យើងក៏មិនបានឈប់សម្រាកដូចក្រុមគ្រូពេទ្យផងដែរ ក្នុងកិច្ចការពារសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណជូនបងប្អូនប្រជាពលេរដ្ឋ។ យើងត្រូវរៀបចំវេណប្រចាំការ ២៤ម៉ោង លើ២៤ម៉ោង ក្នុងការជួយសម្របសម្រួល និងការជួយសង្គ្រោះជនរងគ្រោះពីគ្រោះថ្នាក់ផ្សេងៗ ។

ឯកឧត្តម អភិបាលខេត្ត បានបញ្ចាក់ថា ការជួបសំណេះសំណាលនាពេលនេះ គឺជាការលើកទឹកចិត្ត ដល់ក្រុមគ្រូពេទ្យ និងមន្ត្រីសុខាភិបាលរបស់យើងដែលបានខិតខំបំពេញការងារមិនក្លាចនឿយ ហត់ទោះបីថ្ងៃបុណ្យប្រពៃណីខ្មែរ ឬបុណ្យសកល ក៏ក្រុមគ្រូពេទ្យនិងមន្ត្រីសុខាភិបាលខិតខំបំពេញការ ងារតាមតួនាទី ភារកិច្ចរបស់ខ្លួនបានយ៉ាងខ្ជាប់ខ្ជួន ជាពិសេសក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្រុមគ្រូពេទ្យរបស់យើងមិនមានការរាថយ ភ័យក្លាចនោះឡើយ នេះដើម្បីសុខមាលភាពរបស់ប្រជាពលរដ្ឋ។

ទន្ទឹមនោះឯកឧត្តម អភិបាលខេត្ត បានធ្វើការផ្តាំផ្ញើដល់ដល់មន្ទីរសុខាភិបាលត្រូវត្រៀមសម្ភារមានដូចជា ថ្នាំពេទ្យ ស៊ីរ៉ូមជាដើមក្នុងការជួយសង្គ្រោះជនរងគ្រោះក្នុងឱកាសបុណ្យភ្ជំបិណ្ឌនឹងឈានមកដល់នាពេលប៉ុន្មានថ្ងៃខាងមុខនេះ ស្នើសុំឱ្យក្រុមគ្រូពេទ្យចែកវេនយាមប្រចាំការដោយការទទួលខុសត្រូវ សម្រាប់ប្រជាពលរដ្ឋ និងអ្នកទេសចរណ៍ ព្រោះពួកគេចង់មានភាពកក់ក្តៅ ក្នុងការជួយសម្របសម្រួលសង្គ្រោះព្យាបាល ក្នុងឧបទ្ទហេតុណាមួយ ហើយភារកិច្ចទាំងនេះមានតែក្រុមគ្រូពេទ្យតែប៉ុណ្ណោះមានភារកិច្ចក្នុងការជួយសង្គ្រោះ ដូច្នេះយើងត្រូវបង្កើនការត្រៀមដោះស្រាយបញ្ហាប្រឈមនានាជូនបងប្អូនប្រជាពលរដ្ឋ នេះជាតម្លៃនៃគុណធម៌ សីលធម៌ និងវិជ្ជាជីវៈជាក្រុមគ្រូពេទ្យ។

ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត ក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ  និងសេចក្តីនឹងរលឹកពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះក្រុមគ្រូពេទ្យ និងមន្ត្រីបុគ្គលិកសុខាភិបាលទាំងអស់ក្នុងឱកាសពិធីបុណ្យភ្ជំបិណ្ឌដែលជាថ្ងៃឈប់សម្រាកចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣នេះ ព្រោះខេត្តរបស់យើងជាខេត្តទេសចរណ៍ ហើយភារកិច្ចរបស់យើងមានកាន់តែច្រើនក្នុងរដូវបុណ្យទានម្តងៗ មានដូចជា គ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់ផ្សេងទៀតវាតែងតែកើតមានឡើងបង្កជារបួសស្នាម ឬការបាត់បង់អាយុជីវិតជាដើម។ សូមអរគុណស្មារតីនៃការយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យដែលបានលះបង់ពេលវេលាប្រកបដោយស្មារតីទទួលខុសត្រូវ ដោះស្រាយជូនប្រជាពលរដ្ឋតាមជំនាញវិជ្ជាជីវៈរបស់ខ្លួន៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ