logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយមន្រ្តីរាជការ បម្រើការងារនៅរដ្ឋបាល​ខេត្តព្រះសីហនុ និងនិវត្តជនក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ
0
14-October-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

រសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយមន្រ្តីរាជការ បម្រើការងារនៅរដ្ឋបាលខេត្តព្រះសីហនុ និងនិវត្តជនក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជំបិណ្ឌប្រពៃណីជាតិខ្មែរ។

ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណមន្ត្រីរាជការ និងនិវត្តជនដែលបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពបំរើសេវាជូនប្រជាពលរដ្ឋ ហើយនេះជាទម្លាប់របស់រដ្ឋបាលខេត្តក្នុងមួយឆ្នាំយើងធ្វើការជួបជុំគ្នាពីរដង គឺចូលឆ្នាំខ្មែរ និងបុណ្យភ្ជំបិណ្ឌ ដោយសារតែការងារយើងមានច្រើន ម្យ៉ាងទៀតការជួបជុំគ្នានាពេលនេះ គឺជាការយោគយល់គ្នារវាងថ្នាក់ដឹកនាំខេត្តជាមួយមន្ត្រីរាជការ ក្នុងការបំពេញការងារតាមតួនាទីតាមភារកិច្ចរៀងៗខ្លួនសម្រាប់ការបំរើសេវានៅរដ្ឋបាលថ្នាក់ក្រោមជាតិបានល្អ ចំពោះលទ្ធផលដែលយើងទទួលបាននាពេលកន្លងមក គឺជាការថ្លែងអំណរគុណចំពោះបងប្អុនរបស់យើងជាមន្ត្រីរាជការ និងនិវត្តជន។

ឯកឧត្តម អភិបាលខេត្ត ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខ ទុក្ខ និងសេចក្តីនឹងរលឹកពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជំបិណ្ឌ ដែលសម្តេចត្រូវបានប្រជាពលរដ្ឋធ្វើការបោះឆ្នោតជ្រើសតាំង ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ឱកាសបង្កើតរាជរដ្ឋាភិបាលអាណត្តិទី៧ និងយុទ្ធសាស្តបញ្ចកោណតំណាក់កាលទី១ ដែលមតិជាតិ អន្តរជាតិកំពុងមានការសាទរគាំទ្រយ៉ាងផុសផុល ទន្ទឹមនោះរាជរដ្ឋាភិបាលមិនអាចបំភ្លេចចោលបងប្អូនជាមន្ត្រីរាជការ និងនិវត្តនោះទេ ក្នុងបុព្វហេតុជាតិមាតុភូមិ ។

ក្នុងនោះក៏មានមន្ត្រីព័ត៌មានរបស់យើងបានចូលរួមចំណែកក្នុងការផ្សព្វផ្សាយនូវសមិទ្ធផលថ្មី និងស្នាដៃជាច្រើនរបស់ខេត្តក្នុងបណ្តាញទំនាក់ទំនងសង្គមកាន់តែមានភាពល្អប្រសើរ ហើយថ្ងៃនេះមានសមាភាពច្រើនដែលបានចូលរួមនាពេលនេះ ព្រមទាំងស្នើសុំលើកទឹកចិត្តមន្ត្រីរាជការ និងនិវត្តជនរបស់យើងខិតខំប្រឹងប្រែងបន្តទៅទៀតក្នុងការបំរើសេវាសាធារណ ជូនប្រជាពលរដ្ឋ ដែលជាតម្រូវការកាន់តែច្រើន កាន់តែល្អបន្ថែមទៀត ព្រោះរាជរដ្ឋាភិបាលបាននឹងកំពុងជំរុញធ្វើទំនើបកម្ម ដូច្នេះតម្រូវការបំរើសេវាសាធារណកាន់តែច្រើនប្រកបមានគុណភាព ប្រសិទ្ធិភាព ឆ្លើយតបតាមតម្រូវការ ព្រោះយើងជាមន្ត្រីមិនមែនជាចៅវាយនាយ យើងជាខ្ញុំបំរើរបស់ប្រជាពលរដ្ឋ ក្នុងឆ្នាំ២០២៤ខាងមុខ យើងនឹងរៀបចំការបោះឆ្នោតៗដង គឺបោះឆ្នោតជ្រើសរើសព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

 

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ