logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តត្បូងឃ្មុំ រៀបចំមហាព្រឹត្តិការណ៍ប្រណាំងទូក ប្រគុំតន្ត្រីខ្នាតយក្ស បាញ់កាំជ្រួច និងតាំងពិពរណ៍រាប់រយស្តង់
13
16-October-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ដើម្បីចូលរួមអបអរពិធី បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ២០២៣ រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំមហាព្រឹត្តិការណ៍ប្រណាំងទូក ប្រគុំតន្ត្រីខ្នាតយក្ស បណ្តែតប្រទីប សំពះញព្រះខែ អកអំបុក និងបាញ់កាំជ្រួចចម្រុះពណ៍នាពេលរាត្រីពាសពេញផ្ទៃមេឃ រយៈពេលពេញ១ ក្រោមអធិបតីភាព ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឡាក់ អេងវន ស៊ាក ឡេង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាម ច័ន្ទសោភ័ណ។

ក្នុងឳកាសនោះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ឡាន់ ឆន សមាជិកព្រឹទ្ធសភា និងលោកជំទាវ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឯកឧត្តម ម៉េង វ៉ាន់ឌី និងលោកជំទាវ ព្រមទាំងអភិបាលរងខេត្តត្បូងឃ្មុំ ថ្នាក់ដឹកនាំសាលាខេត្ត ស្ថាប័នតុលាការ កងកម្លាំងទាំង០៣ មន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុក មន្ត្រីរាជការជុំវិញខេត្ត ព្រះសង្ឃ ក្រុមកីឡាករចំណុះទូក និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ក្នុងមហាព្រឹត្តិការណ៍ ដែលរដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំឡើង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា  ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បាននាំមកនូវសុខសន្តិភាព បន្តមានការអភិវឌ្ឍឡើងជឿនលឿនទៅមុខជាលំដាប់ ប្រជាពលរដ្ឋដើរលេងកម្សាន្ត និងរាំលេងកម្សាន្តយ៉ាងសប្បាយរីករាយ។

ទន្ទឹងនឹងនោះ ឯកឧត្តមបណ្ឌិត ក៏បានអំពាវនាវឱ្យប្រជាជនទូទាំងខេត្តត្បូងឃ្មុំ ក៍ដូចជាទូទាំងប្រទេស រួមគ្នាថែរក្សាសុខសន្តិភាពដែលយើងរកបានដោយលំបាក ព្រោះបើគ្មានសន្តិភាពនោះទេ យើងមិនអាចទទួលបានសមិទ្ធផលនានា ពិសេសរៀបចំមហាព្រឹត្តិការណ៍ ដើម្បីឲ្យបងប្អូនមកជួបជុំកំសាន្តយ៉ាងកុះករ រាប់ម៉ឺនរាប់សែននាក់ នៅបុរីរដ្ឋបាលខេត្ត នាពេលនេះឡើយ។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កងកំលាំងប្រដាប់អាវុធទាំង៣ប្រភេទ បានការពារសន្តិសុខសណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរជូនប្រជាពលរដ្ឋ និងកោតសរសើរចំពោះអាជ្ញាធរដែនដី មន្ទីរ-អង្គភាពជំនាញទាំងអស់ ដែលបានសហការជាមួយរដ្ឋបាលខេត្ត រៀបចំប្រារព្ធមហាព្រឹត្តិការណ៍នេះឡើង បញ្ចប់ដោយជោគជ័យផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ