ថ្នាក់ដឹកនាំខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី៣ របស់ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត
September 19, 2023 អ្នកទស្សនា :
នៅថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣ លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី៣ របស់ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត។ លោកស្រីអភិបាលរងខេត្ត បានលើកឡើងថា ក្នុងរដូវនេះ ជារដូវវស្សាបណ្តាលឱ្យភ្នាក់ងារចម្លងមានឱកាសចម្លងជំងឺនានា ជាពិសេសជំងឺគ្រុនចាញ់តែម្តង ក្នុងនាមអាជ្ញាធរ និងអ្នកពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺឆ្លងទាំងឡាយ ដោយឡែកជំងឺគ្រុនចាញ់តែម្តង លោក លោកស្រីត្រូវបន្តអប់រំ ផ្សព្វផ្សាយអំពីផលប៉ះពាល់នៃជំងឺគ្រុនចាញ់ ទៅដល់សហគមន៍ ប្រជាពលរដ្ឋ ជាប្រចាំផងដែរ។ ក្នុងករណីផ្ទុះជំងឺត្រូវបង្ការ និងទប់ស្កាត់ឱ្យបានទាន់ពេលវេលា ស្របតាមគោលការណ៍ណែនាំនានារបស់ក្រសួងសុខាភិបាល។ ក្រុមការងារពិសេសនេះ មានតួនាទីសំខាន់ ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ ត្រូវអនុវត្ត នូវតួនាទី ភារកិច្ច ឱ្យបានខ្ជាប់ខ្ជួន និងទទួលបានលទ្ធផលល្អ ធ្វើយ៉ាងណាឱ្យមូលដ្ឋានមិនមានជំងឺគ្រុនចាញ់បន្តទៀត៕ ប្រភព៖ រដ្ឋបាលខេត្តកោះកុង
ព័ត៌មានទាក់ទង
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ