លោកជំទាវ មិថុនា ភូថង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធការសាងសង់វារីអគ្គីសនីស្ទឹងមេទឹក
September 19, 2023
អ្នកទស្សនា :
នៅថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធការសាងសង់វារីអគ្គីសនីស្ទឹងមេទឹក ស្ថិតក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
លោកជំទាវអភិបាលខេត្ត បានស្នើដល់ លោក លោកស្រីទាំងអស់ពិនិត្យ និងគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយ អំពីផលប៉ះពាល់បរិស្ថាន ដែលសមស្របទៅនឹងគោលការណ៍ណែនាំ របស់ក្រសួងស្ថាប័នពាក់ព័ន្ធនានា។ មួយវិញទៀតត្រូវគិតគូរ និងដោះស្រាយផលប៉ះពាល់ទាំងអស់ឱ្យបានរួចរាល់មុននឹងឈានទៅអនុវត្តគម្រោងនេះ ក្រោយពីគម្រោងសាងសង់នេះ បានអនុវត្តចប់សព្វគ្រប់ខ្ញុំជឿជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងទទួលបានផលច្រើនពីគម្រោងនេះ។ ក្នុងនាមអាជ្ញាធរខេត្ត ស្រុក និងឃុំ ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ ពិតជាខិតខំគាំទ្រឱ្យបានល្អប្រសើរ និងទាន់ពេលវេលា ដើម្បីឱ្យគម្រោងសាងសង់វារីអគ្គិសនីនេះ សម្រេចជោគជ័យ តាមផែនការដែលបានគ្រោងទុក៕
ប្រភព៖ រដ្ឋបាលខេត្តកោះកុង