លោកជំទាវ មិថុនា ភូថង អញ្ជើញជាអធិបតីអបអរសាទរ "ទិវាពិភពលោកស្អាត World Cleanup Day”
September 18, 2023 អ្នកទស្សនា :
នៅថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីអបអរសាទរ "ទិវាពិភពលោកស្អាត World Cleanup Day” ដោយមានការចចូលរួមពី លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ។ លោកជំទាវអភិបាលខេត្ត បានលើកឡើងថា លោកជំទាវមានសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបានមកចូលរួមជាមួយ លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ក៏ដូចជាមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក្នុងពិធីអបអរសាទរ ទិវាពិភពលោកស្អាត លើកទី០៦ ឆ្នាំ២០២៣ ដែលបាននិងកំពុងប្រព្រឹត្តទៅ នាពេលនេះ។ លោកជំទាវអភិបាលខេត្ត បានបន្ថែមថា ប្រទេសកម្ពុជាយើងបានចូលរួមជាមួយពិភពលោកចាប់តាំងពីឆ្នាំ២០១៨ មកម្ល៉េះ ក្នុងការរៀបចំ “ទិវាពិភព លោកស្អាត" World Cleanup Day នេះ ហើយសម្រាប់ឆ្នាំ២០២៣នេះ ខេត្តកោះកុង ក៏បាននឹងកំពុងរៀបចំទិវាដ៏មានសារៈសំខាននេះផងដែរ សំដៅដើម្បីបន្តការចូលរួមចំណែក ជាមួយពិភពលោកក្នុងការផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹង អំពីអនាម័យ និងចូលរួមសម្អាតបរិស្ថានជុំវិញខ្លួនយើង។ ដូចនេះដើម្បីឱ្យការរៀបចំនិងផ្សព្វផ្សាយ “ទិវាពិភពលោកស្អាត” World Cleanup Day បានទូលំលាយ នាងខ្ញុំសូមអំពាវនាវដល់ ស្ថាប័នរដ្ឋ ស្ថាប័នឯកជន គ្រឹះស្ថានអប់រំ អង្គការសង្គមស៊ីវិល សមាគមទេសចរណ៍ សហគមន៍ទេសចរណ៍ ប្រតិបត្តិករទេសចរ ភោជនីយដ្ឋាន អាហារដ្ឋាន វត្តអារាម សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋទាំងអស់ សូមមេត្តាចូលរួមក្នុងការសម្អាតអនាម័យ បរិស្ថាន ឱ្យបានជាប្រចាំ និងត្រូវចេះទុកដាក់ វិចខ្ចប់សំរាមឱ្យបានត្រឹម ដើម្បីជួយបង្កលក្ខណៈងាយស្រួលដល់បុគ្គលិកអនាម័យ ពេលចុះទៅយក សំរាមនៅតាមខ្នងផ្ទះ តាមបណ្តាមន្ទីរ អង្គភាព សាលារៀន ភោជនីយដ្ឋាន អាហារដ្ឋាន និងនៅតាមទីតាំងសាធារណៈជាដើម។ ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ មិថុនា ភូថង ក៏បានធ្វើការកោតសរសើរ និងសូមវាយតម្លៃខ្ពស់ចំពោះ លោកអភិបាលរងខេត្ត ទទួលបន្ទុក និងក្រុមការងារ រួមនឹងមន្ទីរទេសចរណ៍ខេត្ត អាជ្ញាធរមូលដ្ឋានដែលបានសហការរៀបចំទិវានេះបានយ៉ាងល្អ ស្របតាមផែនការដែលបានគ្រោងទុក៕ ប្រភព៖ រដ្ឋបាលខេត្តកោះកុង
ព័ត៌មានទាក់ទង
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ