logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម គួច ចំរើន អញ្ជើញបិទវគ្គបណ្តុះបណ្តាលខ្លីស្តីពីការសង្គ្រោះជីវិតលើផ្ទៃទឹក ដើម្បីពង្រឹង​សុវត្ថិភាពភ្ញៀវទេសចរមកសម្រាកកម្សាន្តនៅខេត្តព្រះសីហនុ
49
19-March-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

រសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ និងលោក ធុងឆាន ប៊ុនរៈថេប សេនានុព័ន្ធយោធាជើងទឹកអមស្ថានទូតថៃប្រចាំប្រទេសកម្ពុជា អញ្ជើញ​បិទវគ្គបណ្តុះបណ្តាលខ្លី ស្តីពីការសង្គ្រោះជីវិតលើផ្ទៃទឹក ដើម្បីពង្រឹងសុវត្ថិភាពភ្ញៀវទេសចរមក​សម្រាក​កម្សាន្តនៅខេត្តព្រះសីហនុ នៅសាលប្រជុំមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ ដោយមានការ​ចូលរួម​ពីលោកអភិបាលរងខេត្ត អភិបាលរងក្រុង ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងឆ្មាំឆ្មេរខេត្តព្រះ​សីហនុ និងវិស័យឯកជនចូលរួមសិក្សារយៈពេល ៥ថ្ងៃ។

លោកវរនាវីឯក ធុងឆាន ប៊ុនរៈថេប សេនានុព័ន្ធយោធាជើងទឹកអមស្ថានទូតថៃប្រចាំកម្ពុជា តំណាង​ឯកអគ្គរាជ​ទូត​ថៃប្រចាំព្រះរាជាណាចក្រកម្ពុជា បានឪ្យដឹងថា វគ្គបណ្តុះបណ្ដាលការជួយស​ង្គ្រោះអា​​យុជី​វិតជនរងគ្រោះខាងផ្លូវទឹក ជាចំណុចចាប់ផ្តើមកិច្ចសហប្រតិបត្តិ​ការរវាងស្ថានឯកអគ្គរា​ជទូត​ថៃ​ប្រចាំ​កម្ពុជា ជាមួយអង្គភាពពាក់ព័ន្ធក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដើម្បីលើកកំពស់សមត្ថភាពមន្ត្រី​អាជ្ញា​ធ​រខេត្តក្នុងកិច្ច ការជួយសង្គ្រោះអាយុជីវិតជនរងគ្រោះខាងផ្លូវទឹក រួមទាំងកិច្ចសហប្រតិបត្តិ​ការ​ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ និងសេដ្ឋកិច្ចខេត្តព្រះសីហនុឪ្យកាន់តែរីកចំរើនទៅមុខតទៅ។

លទ្ធផល នៃវគ្គបណ្តុះបណ្តាលនេះ ក្រុមគ្រូបង្វឹកបានបញ្ជាក់ថា សិក្ខាកាមគ្រប់រូបមានការតាំងចិត្ត និង​ឆន្ទះខ្ពស់ក្នុងការសិក្សាហ្វឹកហ្វឺននឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់សិក្ខាកាមក្នុងការទទួលបានចំណេះដឹង សមត្ថភាព និងជំនាញក្នុងកិច្ចការជួយសង្គ្រោះអាយុជីវិត​ជនរងគ្រោះខាងផ្លូវទឹកប្រកបដោយ​ប្រសិទ្ធិភាពខ្ពស់ ចំគោលដៅ និងតាមគោល បំណងរបស់ឯកឧត្តម អភិបាលខេត្តព្រះសីហនុដែល​ចង់បាននាពេលកន្លងមក។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ស្វាគមន៍បិទវគ្គបណ្តុះបណ្តាលខ្លី ស្តីពី​ការសង្គ្រោះជីវិតលើផ្ទៃទឹក ដើម្បីពង្រឹងសុវត្ថិភាពភ្ញៀវទេសចរមកសម្រាកកម្សាន្តនៅខេត្តព្រះសីហនុ។ វគ្គបណ្តុះបណ្តាលរយៈពេល ៥ថ្ងៃនេះ គឺកើតចេញពីជំនួបរវាងខ្ញុំ និងឯកឧត្តម ឈឿតគៀត អាថាកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃប្រចាំប្រទេសកម្ពុជា កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ក្នុងគោលបំណងបង្ហាញអំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ថៃលើវិស័យទេសចរណ៍ និងរឹតចំណង​មិត្តភាព​រវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និត និងអាចធ្វើការរួមគ្នាលើកិច្ចសហការក្នុងវិស័​យផ្សេងៗ​ទៀត​ដូចជាវិស័យពាណិជ្ជកម្ម ការតាំងពិពរណ៌សុខាភិបាល និងអប់រំជាដើម។ល។

ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះគ្រូបង្វឹក និង​ជំនួ​យ​ការគ្រូបង្វឹកដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបច្ចេកទេសបង្វឹក និងបង្ហា​ត់បង្ហាញទាំង​ទ្រឹ​ស្តី និងលំហាត់ជាក់ស្តែងនៅក្នុងថ្នាក់ និងកន្លែងហ្វឹកហាត់ដល់សិក្ខាកាមឆ្មាំឆ្នេរសមុទ្រចំនួន ២៤នា​ក់ ក្នុងវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ។​ឯកឧត្តម មានជំនឿជឿជាក់ថា រយៈពេល ៥ថ្ងៃកន្ល​ងម​កនេះ ឆ្មាំឆ្នេររបស់យើងទទួលនូវចំណេះដឹង បទពិសោធន៍ និងការអនុវត្តជាក់ស្តែង អំពីវិធីសាស្ត្រ​ជួយ​សង្រ្គោះជីវិតមនុស្សខណៈពេលមានគ្រោះ អាសន្ននៅលើផ្ទៃសមុទ្រ។ ស្នើសុំឱ្យសិ​ក្ខាកាមយក​ចំណេះដឹងពីវគ្គបណ្តុះបណ្តាលនេះ យកទៅជួយសង្គ្រោះជីវិតលើផ្ទៃសមុទ្រឱ្យមានប្រសិទ្ធភាព។

ជាមួយគ្នានេះឯកឧត្តម ថ្លែងអំណរគុណខេត្តចាន់បុរី ដែលកន្លងមកតែងតែបានជួយបណ្តុះបណ្តាល ស្តីពី​​ឆ្មាំឆ្នេររបស់ខេត្តព្រះសីហនុ បានធ្វើការទំនាក់ទំនងរវាងខេត្តទាំងពីកា​ន់តែមានភាពស្និតស្នា​​ល​ថែ​ម​ទៀត ពិសេសផ្នែកវិស័យទេសចរណ៍ ថៃមានសមត្ថភាពអភិវឌ្ឍលើសេវាកម្មទេសចរណ៍ ដោយ​ឡែក​កម្ពុជា នៃទស្សវត្តចុងក្រោយជួបនឹងសង្គ្រាមស៊ីវិល ដែលធ្វើឱ្យមានការរាំងស្ទះដល់វិស័យទេសចរណ៍ ក្រោយកម្ពុជាទទួលបានសន្តិភាពជាង ២០ឆ្នាំ វិស័យទេសចរណ៍បានជួយជម្រុ​ញកំណើ​នសេដ្ឋ​កិច្ច​ជា​តិកាន់តែល្អប្រសើរ ដោយសារប្រទេសយើងទាំងពីរជាប្រទេសសមាជិកអាស៊ាន ក្នុងការជួយជម្រុ​ញលើ​កទឹ​កចិត្ត នៃទំនាក់ទំនងទេសចរណ៍ឆ្លងកាត់ ហើយកម្ពុជា និងថៃ ជាប្រទេសដែលមានព្រំដែនគោក ព្រំដែនសមុទ្រជាប់គ្នា ក្នុងការជួយលើកកម្ពស់វិស័យៃទេសចរណ៍ និងការផ្លាស់ប្តូរគ្នាទេ​សចរណ៍គ្នា​ទៅវិ​ញទៅមក ទន្ទឹមនោះយើងក៏ត្រូវពង្រឹងគុណភាពឆ្មាំឆ្នេរសមុទ្ររបស់យើង ដើម្បីបំរើភ្ញៀវទេសចរ​ណ៍នៅ​ពេ​លខា​ងមុខប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល។

ឯកឧត្តមអភិបាលខេត្ត សង្ឃឹមថា ប្រទេសយើងទាំងពីរនឹងបន្តការគាំទ្រសេវាជួយសង្គ្រោះ ដើម្បីមាន​ធនធា​នមនុស្សបំរើសេវាជួយសង្គ្រោះប្រជាជនកម្ពុជាដែលមកលេងកម្សាន្ត និងអាចជួយស​ង្គ្រោះ​ជនបរ​ទេសផ្សេងៗទៀត ដែលមកលេងកម្សាន្តនៅខេត្តព្រះសីហនុ យើងមានភារកិ​ច្ចជួយសង្គ្រោះមនុ​ស្ស​នៅលើផ្ទៃទឹកដោយមិនមានរើសអើងជាតិសាសន៍នោះឡើយ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ