logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តកណ្ដាល រៀបចំកិច្ចប្រជុំបិទការងារសវនកម្មផ្ទៃក្នុង
5
18-March-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តកណ្តាល៖ នៅថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំកិច្ចប្រជុំបិទការងារសវនកម្មផ្ទៃក្នុង ក្រោមអធិបតីភាព ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលបន្ទុកអគ្គនាយកដា្ឋនសវនកម្មផ្ទៃក្នុង ដោយមានការចូលរួមពីឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល និងអាជ្ញាធរក្រុង-ស្រុក ប្រមាណជាង ២០០នាក់។

នាឱកាសនោះ ឯកឧត្តម ឡាំ ជា បានមានប្រសាសន៍ថា កិច្ចប្រជុំបិទការងារសវនកម្មផ្ទៃក្នុង នៅរដ្ឋបាលខេត្តកណ្តាល សម្រាប់ការិយបរិច្ឆេទ ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធនាពេលនេះ ត្រូវបានរៀបចំឡើងស្របតាមផែនការសកម្មភាព សវនកម្មប្រចាំឆ្នាំ របស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងយោងតាមលិខិតបង្គាប់ការរបស់ក្រសួងមហាផ្ទៃ។

ឯកឧត្តម បានបញ្ជាក់ថា សវនករផ្ទៃក្នុង គឺមានគោលបំណងដើម្បីធ្វើឱ្យប្រតិបត្តិការប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង របស់អង្គភាពនីមួយៗ ដំណើរដោយមានប្រសិទ្ធភាព គណនេយ្យភាព និងភាពសន្សំសំចៃ ព្រមទាំងការចូលរួមទប់ស្កាត់ការខ្ជះខ្ជាយក្នុងការប្រើប្រាស់ធនធានរបស់រដ្ឋ។

ឯកឧត្ដម បានបន្ថែមថា ការចុះធ្វើសវនកម្មផ្ទៃក្នុង គឺជាការងារមួយដែលមានលក្ខណៈជាប្រព័ន្ធ ដែលសបញ្ជាក់អំពីលទ្ធផលឆ្លើយតបទៅនឹងការចូលរួមចំណែកជួយពង្រឹង នូវការងារស្នូលរបស់សវនដ្ឋាននីមួយៗ ក៏ដូចជាអង្គភាពពាក់ព័ន្ធ ក្រោមការត្រួតពិនិត្យ និងវាយតម្លៃលើប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត លើការងារគ្រប់គ្រងបុគ្គលិក ការងារហិរញ្ញវត្ថុសាធារណៈ ការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ។

ឯកឧត្ដម រដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ផ្អែកតាមលទ្ធផល នៃការចុះធ្វើសវនកម្ម នៅរដ្ឋបាលខេត្តកណ្តាល សម្រាប់ការិយបរិច្ឆេទ ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅតាមទីចាត់ការ និងអង្គភាពក្រោមចំណុះ បង្ហាញឱ្យឃើញថា ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកណ្តាល និងថ្នាក់ដឹកនាំតាមទីចាត់ការ និងអង្គភាពនីមួយៗ បានខិតខំយកចិត្តទុកដាក់អនុវត្តតួនាទីរបស់ខ្លួន ក្នុងកិច្ចការប្រតិបត្តិការពង្រឹងប្រសិទ្ធិភាព ការងារ គ្រប់គ្រង ហិរញ្ញវត្ថុ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការគ្រប់គ្រងបុគ្គលិក។ ប៉ុន្តែទន្ទឹមនឹងនេះ ក៏នៅមានចំណុចខ្វះចន្លោះមួយចំនួន ដែលទាមទារឱ្យថ្នាក់ដឹកនាំរដ្ឋបាលខេត្តកណ្តាល និងមន្ត្រីជំនាញ ពាក់ព័ន្ធត្រូវយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីរួមចំណែក ធ្វើការកែលម្អធ្វើយ៉ាងណាឱ្យអង្គភាពជំនាញនីមួយៗ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងមានដំណើរការទៅបានល្អប្រសើរ និងជាអង្គភាពមួយប្រកបដោយគុណភាព៕

ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ