logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីបើកអង្គសិក្ខាសាលាស្តីពី “ទិសដៅនៃការពង្រឹងយន្តការ និងគោលនយោបាយព័ត៌មាន”
4
17-March-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ រដ្ឋបាលខេត្តសៀមរាប បានរៀបចំពិធីបើកអង្គសិក្ខាសាលាស្តីពី “ទិសដៅនៃការពង្រឹងយន្តការ និងគោលនយោបាយព័ត៌មាន” ជូនដល់មន្ទីរ ស្ថាប័នពាក់ព័ន្ធ មន្ត្រីរាជការមកពីខេត្តចំនួន ០៤រួមមាន ខេត្តសៀមរាប ឧត្តរមានជ័យ កំពង់ធំ និងខេត្តព្រះវិហារ សរុបជាង ២០០នាក់ ក្រោមអធិបតីភាព ឯកឧត្តម ឱម ច័ន្ទតារ៉ា ជំនួយការអមទីស្ដីការគណៈរដ្ឋមន្ត្រី និងជាទីប្រឹក្សាអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ព្រមទាំង លោកស្រី ម៉ននី រងី្ស អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប។

លោកស្រី ម៉ននី រងី្ស បានលើកឡើងថា ដើម្បីបង្កើនចំណេះដឹង និងបទពិសោធន៍ថ្មីៗបន្ថែមទៀត សំដៅលើកកម្ពស់ពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មាន សម្រាប់ការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងមជ្ឈដ្ឋាននានាប្រកបដោយប្រសិទ្ធភាព បរិយាប័ន្ន និងសមធម៌ ដោយធ្វើការបំផុសរំលេចសមិទ្ធផលសម្រេចបានពិតៗ និងគោលការណ៍ផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេស រំលេចនូវស្នាដៃដ៏ធំធេង ជាមរតកប្រវត្តិសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាមាន ០៤ចំណុច សំខាន់ៗ ទី១- ស្នាដៃប្រវត្តិសាស្ត្រ ផ្តើមចេញពីរណសិរ្សរួបរួមជាតិ ដើម្បីសង្គ្រោះជាតិ និងអាយុជីវិតប្រជាពលរដ្ឋចេញពីរបបប្រល័យពូជសាសន៍, ទី២- រណសិរ្ស ដើម្បីបញ្ចប់សង្គ្រាមស្វែងរកដំណោះស្រាយនយោបាយរួមមួយ នៃជម្លោះប្រដាប់អាវុធនៅកម្ពុជា ឈានទៅសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ តុលា ១៩៩១, ទី៣- គោលនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាល, ទី៤-ការអនុគ្រោះយោគយល់ សម្រាប់ជនតាំងខ្លួនជាអ្នកភៀសខ្លួននយោបាយ ក្នុងការធ្វើមាតុភូមិនិវត្តន៍ និងការរួបរួមជាតិដើម្បីវឌ្ឍនភាពរួម ក្នុងទិសដៅឆ្នាំ២០៣០ និងឆ្នាំ២០៥០។

លោកស្រីអភិបាលរងខេត្ត ក៏បានគូសបញ្ជាក់ថា ក្រោយវិបត្តិជំងឺកូវីដ-១៩ មានភាពធូស្រាល ខេត្តសៀមរាប ក្នុងពេលកន្លងមក បានទទួលស្វាគមន៍ប្រតិភូជាន់ខ្ពស់ថ្នាក់ជាតិ អន្តរជាតិនៃកិច្ចប្រជុំអាស៊ានការពារជាតិ និងត្រៀមលក្ខណៈទទួលស្វាគមន៍ការយាង និងអញ្ជើញរបស់ព្រះករុណា និងសម្តេចនាយករដ្ឋមន្ត្រី ក្នុងការប្រទានភ្លើងគុបកីឡាស៊ីហ្គែម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ព្រមទាំងជាទីកន្លែងការជិះកង់ផងដែរ។

លោកស្រីអភិបាលរងខេត្ត ក៏បានបញ្ជាក់ថា តួនាទីជាអ្នកនាំពាក្យរបស់រដ្ឋបាលខេត្ត មន្ទីរ អង្គភាព គឺមានលក្ខណៈសំខាន់ និងមានភាពរហ័សរហួនទៅនឹងស្ថានភាពដែលកើតឡើង និងត្រូវមានចំណេះដឹងខ្ពស់ទៀតផង។ វិស័យព័ត៌មាន ជាការងារសតិអារម្មណ៍នយោបាយ រួមជាមួយនឹងស្មារតី នៃបទពិសោធន៍ជាមូលដ្ឋានគ្រឹះ នៃវិស័យព័ត៌មានរបស់រដ្ឋ ក្នុងទិសដៅកសាងឱ្យបាននូវអភិបាលកិច្ចល្អ លើវិស័យព័ត៌មានថ្នាក់ក្រោមជាតិ និងដើម្បីជម្រុញប្រសិទ្ធភាពនៃការផ្សព្វផ្សាយបំផុសព័ត៌មាន ឱ្យកាន់តែនៅកៀកប្រជាពលរដ្ឋគ្រប់មធ្យោបាយ ក្នុងការបំផុស និងរំលេចនូវផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

លោកស្រី ម៉ននី រងី្ស សង្ឃឹមជឿជាក់ថា ក្នុងរយៈពេល២ថ្ងៃនេះ គឺមានគោលការណ៍ ក្នុងកិច្ចពង្រឹង និងរំលេចការយល់ដឹងដល់ប្រជាពលរដ្ឋនូវរាល់អន្តរវិស័យ នៅជុំវិញរដ្ឋបាលខេត្ត ដែលបានផ្តល់សេវាសាធារណៈ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាមួយនឹងកិត្យានុភាព ឧត្តមភាព នៃការដឹកនាំរាប់តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិផងដែរ។ ជាពិសេស ត្រូវអនុវត្តវេទិកាសន្ទនាឆ្លើយឆ្លងរវាងមន្ត្រីព័ត៌មាន និងគ្រប់វិស័យជំនាញជុំវិញខេត្ត ដើម្បីផ្ដល់ការយល់ដឹងជាសាធារណៈ ប្រកបដោយតម្លាភាពគណនេយ្យភាព និងប្រសិទ្ធភាព ដើម្បីចូលរួមសម្រេចបាននូវបេសកកម្មដ៏ឧត្តុង្គឧត្តម ក្នុងកិច្ចថែរក្សាការពារសិទ្ធដ៏ធំធេង ដូចជាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេស ដែលជាគោលជំហរដ៏មោះមុតរបស់រាជរដ្ឋាភិបាល៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ