logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តតាកែវ រៀបចំពិធីបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត
155
16-March-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

តាកែវ៖ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ រដ្ឋបាលខេត្តតាកែវ បានរៀបចំពិធីបូកសរុបលទ្ធផលការងារឆ្នាំ២០២២  និងលើកទិសដៅការងារ​ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត, សមាជិកក្រុមប្រឹក្សាខេត្ត, មន្ទីរអង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចំណុះឱ្យរដ្ឋបាលខេត្តតាកែវ ដែលបានចូលរួមគ្រប់សកម្មភាព ក្នុងការចូលរួមទប់ស្កាត់ និងបង្ការជំងឺកូវីដ-១៩ ជាពិសេសចូលរួមការពារបង្ការបង្រ្កាបទប់ស្កាត់ និងថែរក្សាសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋទូទាំងខេត្ត បានយ៉ាងល្អប្រសើរ នាពេលកន្លងមកនេះ។

ជាមួយគ្នានោះផងដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា ផ្អែកតាមលទ្ធផលដែលរដ្ឋបាលខេត្ត សម្រេចបាន និងបញ្ហាប្រឈមលើវិស័យនានា ក្នុងឆ្នាំ២០២២ កន្លងទៅនេះ ជារួមអង្គសន្និបាត បានវាយតម្លៃខ្ពស់ អំពីវឌ្ឍនភាពរបស់ខេត្ត និងទទួលស្គាល់បញ្ហាប្រឈមដែលកើតមានឡើង ហើយអង្គសន្និបាតថ្ងៃនេះ បានប្ដេជ្ញាចិត្តរួមគ្នាដាក់ចេញទិសដៅការងារបន្ត សម្រាប់ឆ្នាំ២០២៣នេះ ឱ្យបានសកម្មខ្លាំងក្លាបន្ថែមថែមទៀត ដើម្បីឆ្លើយតបទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងបន្តខិតខំក្នុងការដោះស្រាយតម្រូវការ ក៏ដូចជាសំណូមពរនានារបស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ