logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៥ ឆ្នាំ២០២៣
67
16-March-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តកណ្ដាល៖ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៥ ឆ្នាំ២០២៣ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដោយមានការអញ្ជើញចូលរួមពី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក និងសិស្សានុសិស្ស សរុបប្រមាណជា ៣០០នាក់។

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ព្រឹទ្ធាចារ្យសិល្បៈ សាស្ត្រាចារ្យ សិល្បៈករ សិល្បការិនី សិស្ស-និស្សិត ដែលតែងតែចូលរួមគាំទ្រដល់កិច្ចអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ។

ឯកឧត្តម បន្ដថា ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៥ ឆ្នាំ២០២៣ ប្រារព្ធធ្វើឡើងក្នុងគោលបំណងជំរុញធ្វើឱ្យប្រជាជនទូទៅ ជាពិសេសយុវជន ដែលជាសសរស្ដម្ភរបស់ជាតិ និងជាអ្នកបន្តវេនបានចូលរួមក្នុងបំណង ដើម្បីបង្កើនការស្រឡាញ់ បំផុសស្មារតីចូលរួមក្នុងការផ្ទេរ និងការទទួលយកនូវចំណេះ ជំនាញបច្ចេកទេសសិល្បៈវប្បធម៌ សំដៅលើកកម្ពស់ការអភិរក្ស និងការអភិវឌ្ឍវប្បធម៌ជាតិ ក៏ដូចជា វប្បធម៌ចម្រុះនៅកម្ពុជាឱ្យបានគង់វង្ស ដែលជាមូលដ្ឋាននៃសាមគ្គីភាព និងឯកភាពជាតិ។

ឯកឧត្តម បន្ថែមថា បច្ចុប្បន្ននេះប្រទេសនានាលើពិភពលោក កំពុងអនុវត្តនយោបាយសកលភាវូបនីយកម្ម ស្របជាមួយនេះផងដែរប្រទេសក្នុងសហគមន៍អាស៊ាន ក៏កំពុងធ្វើសមាហរណកម្មលើគ្រប់វិស័យ ជាពិសេស គឺវិស័យសិល្បៈវប្បធម៌ សំដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គមរៀងៗខ្លួន។ ហេតុនេះហើយ ទើបរាជរដ្ឋាភិបាល បានបង្កើតទិវាវប្បធម៌ជាតិ ៣ មីនានេះឡើង ចំនួន ២៤លើករួចមកហើយ ឆ្នាំនេះទៀតសោត គឺជាឆ្នាំលើកទី២៥ នៃការប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា ដើម្បីជំរុញលើកទឹកចិត្តដល់ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការសង្គមស៊ីវិល ប្រជាពលរដ្ឋ រួមគ្នាធ្វើការផ្សព្វផ្សាយ និងបញ្ជ្រាបអំពីសិល្បៈវប្បធម៌ជាតិ។

ឯកឧត្ដម អភិបាលខេត្ត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា តែងតែគាំទ្រលើកទឹកចិត្ត និងបានផ្តល់អាទិភាពខ្ពស់ ដោយចាត់ទុកថា វប្បធម៌ គឺជាព្រលឹងជាតិ និងជាអត្តសញ្ញាណខ្មែរដែលមានតម្លៃមហាសាល ព្រមទាំងជាមូលដ្ឋានគ្រឹះ ក្នុងការផ្សះផ្សាសង្គមឱ្យចេះរួមរស់ជាមួយគ្នា ប្រកបដោយភាពសុខដុមរមនា គ្មានការរើសអើងផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ