logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ខេត្តមណ្ឌលគិរី ផ្សព្វផ្សាយលទ្ធផលនៃផលិតផលក្នុងស្រុកសរុបសម្រាប់ឆ្នាំ២០១៧
8
26-October-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

    ឯកឧត្ដម ចឹង សុចន្ថា អភិបាលរងខេត្ត បានបញ្ជាក់ថា នៅទូទាំងខេត្តមណ្ឌលគិរី កម្រិតជីវភាពរបស់​ប្រជា​ពល​រដ្ឋមានការកើនឡើងគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ ដែលសូចនាករនៃកំណើនភាព​ក្រីក្រតាម​ទិន្នន័យ​មូលដ្ឋាន បានបង្ហាញថា អត្រាភាពក្រីក្របានថយចុះពី ២៦.៧% ក្នុងឆ្នាំ២០១១ មកនៅត្រឹម ២១%​ក្នុងឆ្នាំ២០១៤ និងមកនៅត្រឹម១៨.៥% ក្នុងឆ្នាំ២០១៧ នេះបើតាមប្រភពទិន្នន័យ​អត្តសញ្ញាណកម្មគ្រួសារ​ក្រីក្រ ជាលទ្ធផលក្នុងស្រុកសរុបម្នាក់ៗមានចំនួន១,២៥១ដុល្លា ក្នុងឆ្នាំ២០១៤ កើនឡើងចំនួន១,៣៨២ដុល្លា ក្នុងឆ្នាំ២០១៥។

    ឯកឧត្ដមមានប្រសាសន៍ដូច្នេះ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីលទ្ធផលនៃផលិតផលក្នុងស្រុកសរុប(GDP) ឆ្នាំ២០១៧ របស់ខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពឯកឧត្ដម ហ៊ូ តាំងអេង រដ្ឋលេខាធិកាក្រសួងផែនការ នា​សាលប្រជុំអគារក្រុមប្រឹក្សាខេត្ត កាលព្រឹកព្រហស្បតិ៍ ១រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវ​នឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨កន្លងទៅ។ ឯកឧត្តមអភិបាលរងខេត្ត បានបន្ថែមថា លទ្ធផលសំខាន់ៗ ក្នុង​ឆ្នាំ២០១៧ សេដ្ឋកិច្ចខេត្តមណ្ឌលគិរីមានប្រមាណ៥០៧,២៣៥.២ លានរៀល គិតជាដុល្លាប្រហែល ១២៥.៤ លានដុល្លាអាមេរិក បើគិតតាមថ្លៃបច្ចុប្បន្ន នៅឆ្នាំ២០១៧ ស្មើ០.៦% នៃសេដ្ឋកិច្ចជាតិ។ បើធៀបនឹងឆ្នាំ២០១៦ សេដ្ឋកិច្ចខេត្តមាន ៤៥៩,៧៥០.៧ លានរៀល ស្មើនឹង ១៩២.៩ ដុល្លាអាមេរិក។ សេដ្ឋកិច្ចខេត្តមានកំណើន ៧.១% នៅឆ្នាំ២០១៧ ធៀបនឹងឆ្នាំ២០១៦ ក្នុងនោះចំណូលសម្រាប់មនុស្សម្នាក់មានចំនួន ១,៦៥៨$ ឆ្នាំ​២០១៧ និង ១,៥២៧$ នៅឆ្នាំ២០១៦។

    ឯកឧត្ដម ហ៊ូ តាំងអេង រដ្ឋលេខាធិកាក្រសួងផែនការ បាន​បញ្ជាក់​បន្ថែមថា ផលិតផលសរុបក្នុង​ខេត្តមណ្ឌល​គិរី ជាកម្មសិទ្ធរបស់អាជ្ញាធរ និងប្រជាពលរដ្ឋនៅក្នុងខេត្ត ព្រោះកើត​ឡើងដោយសារប្រជាជន ទាំងផ្នែក​សាធារណៈ និងផ្នែកឯកជននៅក្នុងខេត្ត។ ឯកឧត្តមបានណែនាំ និងសំណូមពរដល់​គ្រប់បណ្តាមន្ទីរអង្គភាព​ទាំងអស់ ត្រូវផ្ដល់ព័ត៌មានឱ្យបានច្បាស់លាស់ ព្រោះថាការផ្ដល់ព័ត៌មាននេះ ជាការជួយដល់ការអនុវត្តការងារ និងធ្វើឱ្យមានតម្លាភាព ក្នុងការរៀបចំផែនការសម្រាប់ឆ្នាំ បន្ទាប់ទៀត ដើម្បីធ្វើយ៉ាងណា រួមចំណែក​ជួយកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ៕ គឹមអាន

ប្រភព៖ រដ្ឋបាលខេត្តមណ្ឌលគិរី

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ