នាព្រឹកថ្ងៃព្រហស្បតិ៍ ០១រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ដោយមានការចូលរួមពី ឯកឧត្ដមអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរ-អង្គភាព និងលោកអភិបាលស្ដីទីក្រុងស្វាយរៀង បានអញ្ជើញចុះពិនិត្យការរៀបចំដំឡើងវេទិកា នៅទីតាំងច្រាំងទន្លេវ៉ៃគោ នៅតាមបណ្ដោយទំនប់តាណេង ក្រុងស្វាយរៀង ដើម្បីស្វាគមន៍ភ្ញៀវជាតិ-អន្តរជាតិ ដែលនឹងអញ្ជើញមកចូលរួមលេងកម្សាន្ត និងទស្សនាការប្រណាំងទូក នៅថ្ងៃទី២៨ ខែតុលា ខាងមុខនេះ។
អនុគណៈកម្មការនីមួយៗ និងក្រុមការងារគ្រប់ផ្នែក កំពុងរៀបចំយ៉ាងសកម្ម ដើម្បីបង្ហើយការងារដែលនៅសេសសល់ ធ្វើយ៉ាងណាឲ្យបានរួចរាល់ ក្នុងការត្រៀមទទួលភ្ញៀវជាតិ-អន្តរជាតិ និងផ្ដល់នូវទស្សនីយភាពជូនបងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទី បានទស្សនាទិដ្ឋភាពទាំងស្រុងនៃពិធីប្រណាំងទូកឆ្នាំនេះ ប្រកបដោយភាពសប្បាយរីករាយ និងសន្តិសុខសុវត្ថិភាពល្អប្រសើរនាថ្ងៃទី២៨ ខែតុលា ខាងមុខនេះ៕ រតនា
ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង