logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អាជ្ញាធរខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋអញ្ជើញចូលរួមកម្សាន្ត ក្នុងពិធីសង្គ្រាន្តនៅភ្នំព្រះរាជទ្រព្យ
54
08-April-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តកណ្ដាល ៖ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល បានអំពាវនាវដល់ប្រជាពលរដ្ឋអញ្ជើញចូលរួមកម្សាន្តសប្បាយ ក្នុងពិធីសង្គ្រាន្តខេត្តកណ្ដាល នៅភ្នំព្រះរាជទ្រព្យ ស្ថិតក្នុងឃុំផ្សាដែក ស្រុកពញឮ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យបានច្រើនកុះករ។

ការអំពាវនាវនេះធ្វើឡើង ក្នុងឱកាសដែល ឯកឧត្តម អភិបាលរងខេត្ត បានដឹកនាំក្រុមការងារ អាជ្ញាធរស្រុកពញាឮ មន្ទីរព័ត៌មានខេត្ត មនី្ទរសាធារណការ និងដឹកជញ្ជូនខេត្ត ចុះពិនិត្យវឌ្ឍនភាពនៃការរៀបចំពិធីសង្ក្រាន្តខេត្តកណ្ដាល នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣។

ឯកឧត្ដម តាំង ម៉េងលាន បានគូសបញ្ជាក់ថា រដ្ឋបាលខេត្តកណ្ដាល បានសម្រេចរៀបចំសង្ក្រាន្តនៅភ្នំព្រះរាជទ្រព្យនេះ គឺចងប្រែក្លាយទីនេះទៅជាតំបន់ទេសចរណ៍ បែបវប្បធម៌ ប្រវត្តិសាស្ត្រ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជិតឆ្ងាយ ជាពិសេសភ្ញៀវទេសចរណ៍អន្តរជាតិ បានអញ្ជើញមកកម្សាន្តសប្បាយនៅទីនេះឱ្យបានច្រើនកុះករ ដើម្បីជួយលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់នេះ ឱ្យកាន់តែប្រសើរឡើងតាមរយៈការលក់ដូរម្ហូបអាហារ វត្ថុអនុស្សាវរីយ៍ និងទំនិញផ្សេងៗ ជូនដល់ភ្ញៀវទេសចរណ៍។

ដើម្បីសម្រេចគោលបំណងនេះ ឯកឧត្តម អភិបាលខេត្ត បានស្នើដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់នេះត្រូវរៀបចំផ្ទះសំបែងឱ្យបានស្អាត ជាលក្ខណៈបុរាណ ស្របតាមសម័យទំនើប ត្រូវរៀបចំបរិស្ថាននៅទីនេះឱ្យបានស្អាត មានអនាម័យ និងភាពបៃតង ហើយការលក់ដូរត្រូវលក់ក្នុងតម្លៃសមរម្យ ម្ហូបអាហារមានគុណភាព និងអនាម័យ។

ឯកឧត្ដម អភិបាលខេត្ត បានឱ្យដឹងថា ក្នុងពិធីចង្ក្រានឆ្នាំនេះ រដ្ឋបាលរដ្ឋបាលខេត្ត បានជួសជុលផ្លូវលេខ១៥១ ដែលមានប្រវែងជាង ២៦០០ ម៉ែត្រ ដោយបានចាក់កៅស៊ូយ៉ាងមានគុណភាព និងបានធ្វើផ្លូវចាក់បេតុង នៅក្នុងបរិវេណភ្នំព្រះរាជទ្រព្យ ជាច្រើនកន្លែងទៀតផងដែរ៕

ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ