logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តតាកែវ អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារផ្ដល់សេវាសុខាភិបាលប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារបន្តឆ្នាំ២០២៣
58
08-April-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

តាកែវ ៖ នៅថ្ងៃសុក្រ ទី៧ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារផ្ដល់សេវាសុខាភិបាលប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្តឆ្នាំ២០២៣ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តតាកែវ ដែលពិធីនេះធ្វើឡើងនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ត។

ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមវេជ្ជបណ្ឌិត នុត ស៊ីណាត ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ, អនុប្រធានមន្ទីរសុខាភិបាល, តំណាងដៃគូអភិវឌ្ឍ និងថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលទូទាំងខេត្តតាកែវជាច្រើននាក់ផងដែរ។

នាឱកាសនោះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់មន្ត្រីសុខាភិបាលខេត្តតាកែវ ដែលបានបំពេញភារកិច្ចការងារប្រកបដោយការទទួលខុសត្រូវ និងសម្រេចបាននូវសមិទ្ធផលល្អប្រសើរ ក្នុងវិស័យសុខាភិបាល ជាពិសេសការផ្តល់សេវាសុខភាព ទាំងការប្រឹក្សា និងព្យាបាលសុខភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋាន និងអនុវត្តការងារស្របតាមផែនការដែលមន្ទីរបានដាក់ចេញ។

ឯកឧត្តម អភិបាលខេត្ត បន្តថា ក្នុងអំឡុងនៃការផ្ទុះឆ្លងរាលដាលនៃជំងឺកូវីដ-១៩ វិស័យសុខាភិបាល ក៏ដូចជា មន្ត្រីសុខាភិបាល នៃរដ្ឋបាលខេត្ត បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋរងគ្រោះ។

ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត បានជំរុញដល់មន្ទីរសុខាភិបាល ត្រូវលើកកម្ពស់ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ព្រមទាំងត្រូវពង្រឹងការងារហិរញ្ញវត្ថុដោយប្រើប្រាស់ឱ្យចំគោលដៅ និងពង្រឹងការគ្រប់គ្រងបុគ្គលិកដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈ របស់ខ្លួនក្នុងបំពេញភារកិច្ចការងារ ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែមានទំនុកចិត្ត៕

ប្រភព ៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ