លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង អមដំណើរដោយលោកនាយករដ្ឋបាលស្តីទី សាលាខេត្ត លោកនាយកស្តីទី ទីចាត់ការហិរញ្ញវត្ថុ លោកអភិបាល អភិបាលរងក្រុង នាថ្ងៃពុធ ១៥ កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ បានអញ្ជើញចុះពិនិត្យសួនច្បារសាធារណ: និងហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីរៀបចំ ជួសជុល កែលម្អអោយកាន់តែមានសោភ័ណភាព សម្រាប់ប្រជាពលរដ្ឋលេងកំសាន្ត និងត្រៀមទទួលភ្ញៀវទេសចរ នាឱកាសបុណ្យសមុទ្រលើកទី៧ នាថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ៕ គឹមអាន
ប្រភព៖ រដ្ឋបាលខេត្តកោះកុង