logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តក្រចេះ រៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការប្រចាំឆ្នាំ២០២២ និងលើកទិសដៅ​បន្ត​ឆ្នាំ២០២៣
30
31-March-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ព្រឹកថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣ រដ្ឋបាលខេត្តក្រចេះ រៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការប្រចាំឆ្នាំ២០២២ និងលើកទិសដៅ​បន្ត​ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ហង់ ចាន់ឌី អភិបាលរងខេត្ត តំណាងឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ។

ក្នុងនោះលោក ងី ប៊ុនឡែន ប្រធានមន្ទីរសុខាភិបាល បានរាយការណ៍អីពីបច្ចុប្បន្នមន្ទីរសុខាភិបាល​នៃ​រដ្ឋបាលខេត្តក្រចេះ មានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចំនួន៣ មន្ទីរពេទ្យបង្អែកចំនួន៥កន្លែង -មានគ្រែសរុបចំនួន ៣៦៥គ្រែ -មានមណ្ឌលសុខភាពចំនួន៣៩កន្លែង និងប៉ុស្តិ៍សុខភាពចំនួន១៣កន្លែ​ង​កំ​ពុងដំណើរការផ្តល់សេវាសុខាភិបាលជូនប្រជាជន។ ឆ្នាំ២​០២២បានសាងស​ង់ផ្ទះរងចាំ​ស្ត្រី​សម្រាល​កូ​នចំនួ​ន៣កន្លែង១កន្លែងនៅមន្ទីរពេទ្យបង្អែកស្នួល និង២កន្លែងទៀតនៅមណ្ឌលសុខភាពវឌ្ឍនៈ និ​ងមណ្ឌលសុខភាពសំបុក ស្រុកចិត្របុរី ។

លោកបន្តថា ៖ ការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ការស្រង់យកសំណាក ធ្វើចត្តាឡីស័ក និងមា​នវិជ្ជមាន​ជំងឺ​កូ​​វីដ-១៩បានស្រង់សំណាកពិនិត្យចំនួន ៦៦.២០៦សំណាក ក្នុងនោះពិនិត្យដោយតេស្តរហ័ស ចំនួន ៥៨.៧៨៥ សំណាក, តេស្តភីស៊ីអ័រ(PCR)ចំនួន ៧.៤២១សំណាក (តេស្តសេក្លិនស៊ីង Sequencing រកប្រភេទមេរោគចំនួន ៨៦សំណាក) ។-ការធ្វើចត្តាឡីស័កសរុបចំនួន ៩.២០៨នាក់ ក្នុងនោះមក​ពី​បរទេ​សចំនួន ២.៧៥៥នាក់ និងតេស្ដរហ័សចំនួន ៣.៤០២នាក់ ។

 មានមេរោគកូវីដ-១៩ បំប្លែង-ថ្មីប្រភេទអូមីក្រុងចំនួន ០៣នាក់ -ស្លាប់ចំនួន ៨០នាក់ ស្រី ៤៨នាក់ ។ ព្យាបាលជាសះស្បើយចំនួន ៤.៤៤២នាក់ ស្រី ២.៣៣៣នាក់ ។ ការងារនៅតាមច្រកទ្វាព្រំដែន ៖ ត្រួតពិនិត្យសុខភាពអ្នកដំណើរ និងចែកប័ណ្ណព័ត៌មានសុខភាព បានចំនួន ១៣,៦៤០នាក់ ធ្វើអធិការកិ​ច្ច និងប្រព្រឹត្តិកម្មវេជ្ជសាស្ត្រលើយានដឹកអ្នកដំណើរ បានចំនួន ១៧៨គ្រឿង-ត្រួតពិនិត្យសុខភាពនិយោ​ជិ​កនៅលើយាន្តដឹកជញ្ជូន បានចំនួន ៣.៦២០នាក់ ធ្វើអធិការកិច្ច និងប្រព្រឹត្តិកម្មវេជ្ជសាស្ត្រលើយានដឹកជញ្ជូនទំនិញ បានចំនួន ៣.៤៤២គ្រឿង ។ អ្នកជំងឺមកពិ​គ្រោះ​បាន​គាំ​ទ្រដោយមូលនិធិសមធម៌មានចំនួន ៧៤.៧១៩នាក់ កើនឡើងជាង នៅឆ្នាំ២០២១ មាន ៦៧​.៧​​១៣នាក់ ។ អ្នកជំងឺក្រីក្រសម្រាកពេទ្យគាំទ្រដោយមូលនិធិសមធម៌មានចំនួន ៧.៩៥៤ នាក់ កើន​ឡើ​ងជាង នៅឆ្នាំ២០២១ មាន ៧.៣៧១នាក់។ ស្ត្រីមកសម្រាល កូនបានគាំទ្រដោ​យមូ​លនិធិសម​ធម៌​មា​នចំនួន ២.៨០១នាក់ ថយចុះជាង នៅឆ្នាំ២០២១ មាន ៣.០៤០នាក់។

បេឡាជាតិរបបសន្តិសុខសង្គមបានចុះកិច្ចព្រមព្រៀងស្ដីពីការប្រើប្រាស់សេវាសុខាភិបាល នៅមន្ទីរពេ​ទ្យ​ប​ង្អែកនិងមណ្ឌលសុខភាពទាំងអស់ក្នុងខេត្តក្រចេះ គាំទ្រអ្នកជំងឺមកពិគ្រោះបានចំនួន២.៥១០នាក់ កើន​​ឡើងជាង នៅឆ្នាំ២០២១ បាន២.៣៣១នាក់ អ្នកជំងឺសម្រាកពេទ្យបានចំនួន ៥១៤នាក់ កើនឡើ​ង​ជា​ង នៅឆ្នាំ២០២១ បាន៥២៣នាក់ និងស្ត្រីសម្រាលកូនបានចំនួន២៣៦នាក់ ថយចុះជាង នៅ​ឆ្នាំ២០២១ បាន៣០៩នាក់ ។

ឯកឧត្តម ហង់ ចាន់ឌី អភិបាលរងខេត្តមានប្រសាសន៍កោតសរសើរនិងវាយ​តម្លៃខ្ពស់ចំពោះ​ការខិតខំប្រឹ​​ងប្រែ​​ងបំពេញការងាររបស់មន្ត្រីរាជការសុខាភិបាលទាំងអស់ និងដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋា​ភិ​បា​ល និងអ្នកស្ម័គ្រចិត្តការងារសុខាភិបាលតាមសហគមន៍ដែលបានឧបត្ថម្ភ គាំទ្រ សហការ និងចូល​រួមអ​នុវ​ត្តសក​ម្មភាពសុខាភិបាល កន្លងមក ដែលបាននាំមកនូវវឌ្ឍនភាពក្នុងឆ្នាំ ២០២២ ។ និងសូមមេត្តា​បន្ត​​យកចិត្តទុកដាក់ត្រួតពិនិត្យស្ថានភាពជាក់ស្តែង ដើម្បីជាឧត្តមប្រយោជន៏ជូនប្រជាពលរដ្ឋ ពិសេ​សប្រ​ជាជនក្រីក្រនៅតំបន់ដាច់ស្រយាល និងការជំរុញអោយមានតម្លាភាព និងអភិបាលកិច្ចល្អលើ​ការ​គ្រ​ប់គ្រង ផ្អែកលើគោលនយោបាយវិមជ្ឍការ ជាពិសេស សាមគ្គីភាពផ្ទៃក្នុងថ្នាក់ដឹកនាំ បុគ្គលិកក្រោម គឺជាស្នូលនៃ​វឌ្ឍនភាពវិស័យសុខាភិបាលក្នុងដែនដីរបស់ខ្លួន ៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ