logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តបន្ទាយមានជ័យ ទទួលជួបសម្ដែងការគួរសមជាមួយ អភិបាលក្រុង WOIPPY ប្រទេសបារាំង និងសមាគមកុមារជ័យ
106
01-February-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នៅថ្ងៃទី៣១​ ខែមករា​ ឆ្នាំ​២០២៣ ឯកឧត្តម​ អ៊ុំ​ រាត្រី អភិបាល​ នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាខេត្ត បានទទួលជួបសម្ដែងការគួរសមជាមួយ អភិបាលក្រុង WOIPPY ប្រទេសបារាំង និងសមាគមកុមារជ័យ​។

ក្នុងជំនួបនោះដែរ ឯកឧត្តមអភិបាលខេត្ត បានសម្តែងការស្វាគមន៍ និងជម្រាបជូនប្រតិភូទាំងអស់អំពីរបាយការណ៍ទូទៅរបស់រដ្ឋបាលខេត្ត សក្តានុពល វិស័យការងារសំខាន់របស់ខេត្ត។

ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់អភិបាលក្រុង WOIPPY ប្រទេសបារាំង និងសមាគមកុមារជ័យ​ ដែលជានិច្ចកាលតែងជួយឧបត្ថម្ភគាំទ្រដល់ការសិក្សាភាសាបារាំងនៅក្នុងវិទ្យាល័យ ហ៊ុន សែន ខ្លាកូន តាំងពីដើម រហូតមកដល់ពេលបច្ចុប្បន្ននេះ៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ