logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អាជ្ញាធរខេត្តកណ្តាល ប្តេជ្ញាខិតខំឱ្យក្លាយជាខេត្ត បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទី១ នៅកម្ពុជា
8
25-May-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តកណ្ដាល ៖ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល និងជាប្រធានវិស័យផ្គត់ផ្គង់ទឹក និងអនាម័យជន (PWG) បានជំរុញដល់រដ្ឋបាលក្រុង-ស្រុកទាំង១៣ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អង្គការជាដៃគូ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវប្ដេជ្ញាខិតខំធ្វើយ៉ាងណាឱ្យខេត្តកណ្ដាល ក្លាយជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF PLUS) ទី១ មុនគេនៅកម្ពុជា។

ការជំរុញនេះធ្វើឡើងក្នុងកិច្ចប្រជុំស្ដីពី វឌ្ឍនភាពវិស័យផ្គត់ផ្គង់ទឹកស្អាត អនាម័យជនបទ (PWG) និងផែនការបញ្ចប់ការបន្ទោសបង់ពាសវាពាសការកម្រិតខ្ពស់ (ODF PLUS) នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នៅសាលាខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពី អភិបាកក្រុង-ស្រុកទាំង១៣ មន្ទីរពាក់ព័ន្ធអង្គការជាដៃគូ និងមន្ត្រីជំនាញជាច្រើនរូប។

ឯកឧត្ដម នុត ពុធដារ៉ា អភិបាលរងខេត្ត បានបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសទទួលស្គាល់ខេត្តកណ្តាលជាខេត្តODF ខេត្តទីបីនៅកម្ពុជា ដែលបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង ដែលនេះគឺជាមោទនភាពយ៉ាងធំធេងសម្រាប់ខេត្តកណ្ដាល និងមន្ត្រីទាំងអស់គ្នា។ ទន្ទឹមនឹងភាពជោគជ័យនេះ ក៏ខេត្តកណ្ដាលមិនបញ្ឈប់ត្រឹមនេះដែរ ខេត្តនឹងនៅតែប្តេជ្ញាបន្តសកម្មភាពអប់រំសុខភាពប្រជាជនឱ្យប្រើប្រាស់បង្គន់អនាម័យ និងថែរក្សាបរិស្ថានរស់នៅឱ្យបានប្រសើរជានិច្ច ដើម្បីត្រៀមខ្លួនក្លាយជាខេត្ត ODF PLUS ដោយគ្រាន់តែបំពេញបន្ថែមនូវចំណុចដែលខ្វះខាត់មួយចំនួនតែប៉ុណ្ណោះ។

លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល បានលើកឡើងថា ខេត្តកណ្ដាល បានក្លាយជាខេត្ត ODF ហើយ ពិតជាបាននាំមកនៅកិត្តិយស និងសេចក្តីថ្លៃថ្នូរយ៉ាងធំធេងសម្រាប់ខេត្តកណ្ដាលទាំងមូល ប៉ុន្តែយើងទាំងអស់គ្នានឹងមានភារកិច្ចជាបន្តទៀតដែលត្រូវបំពេញ និងត្រូវធ្វើនោះ គឺការសម្រេចឱ្យបាននូវការបញ្ឈប់បន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ ODF Plus មួយកម្រិតបន្ថែមទៀត ដើម្បីសេចក្តីសុខ ដើម្បីសុខភាព និងដើម្បីជីវភាពរស់នៅសមរម្យរបស់ប្រជាពលរដ្ឋ និងសហគមន៍ថ្លៃថ្នូរ៕

ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ