logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់អគារសាលប្រជុំរដ្ឋបាលស្រុកលើកដែក
84
25-May-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តកណ្ដាល ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់អគារសាលប្រជុំសាលាស្រុកលើកដែក ស្ថិតនៅក្នុងភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។

នាឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានជំរុញដល់អាជ្ញាធរស្រុកលើកដែក ត្រូវលើកកម្ពស់ការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈនានា ជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ ដែលកាន់តែមានការកើនឡើង ក្នុងពេលដែលប្រទេសជាតិយើងកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។

ឯកឧត្តម អភិបាលខេត្ត បន្តថា មន្ត្រីរាជការទាំងអស់ត្រូវផ្លាស់ប្ដូរឥរិយាបថពីចៅហ្វាយនាយ ទៅជាអ្នកបម្រើ និងផ្ដល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីទទួលបានទំនុកចិត្ត និងការជឿជាក់ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។

​ឯក​ឧត្តម ​អភិ​បាល​ខេត្ត បានបន្ថែមថា នេះ​ជា​សមិទិ្ឋ​ផល​ថ្មី​មួយ​ទៀត​ សម្រាប់​មន្ត្រី​រាជ​ការ​ស្រុក​លើកដែកហើយ​អាគារ​សាលប្រជុំនេះ​ គឺជា​អាគារ​ដ៏​សំខាន់ ​សម្រាប់​មន្រ្តី​រាជ​ការ​យើង​មាន​កន្លែង​ប្រជុំកិច្ចការងារផ្សេងៗ ប្រកបដោយប្រសិទ្ធភាព និងក្នុងវិស័យសេដ្ឋកិច្ច សង្គម សម្រាប់ផ្តល់ពុទ្ធិប្រកបដោយ ផាសុខភាព សមធម៌ និងបរិយាប័ន្នស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល បានកំណត់យក «មនុស្ស ទឹក ផ្លូវ ភ្លើង» ជាអាទិភាព ដើម្បីលើកកម្ពស់ផាសុកភាព និងជីវភាពរស់នៅជូនប្រជាពលរដ្ឋ «មានផ្លូវ មានស្ពាន មានក្តីសង្ឃឹម និងមានការអភិវឌ្ឍ មានសន្តិភាព ទើបមានអ្វីៗ ដូចថ្ងៃនេះ»។

ឯក​ឧត្តម ​បានបញ្ជាក់ថា រដ្ឋ​បាល​មូល​ដ្ឋាន​ មាន​ការងារ​ជា​ច្រើន ​ត្រូវ​បំរើ​ប្រជា​ពល​រដ្ឋ ​ដែល​ប្រជា​ពល​រដ្ឋ​យើង​ត្រូវ​ការ​ជា​ចាំ​បាច់​ដូច​នេះ​យើង​មាន​កន្លែង​ធ្វើ​ការ​ស្អាត​ហើយ ​ក៏​ត្រូវ​ខិតខំ​ធ្វើ​ការ​បំរើ​ប្រជា​ជន​យើងឱ្យ​បាន​ល្អ​ថែម​ទៀត។ ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានស្នើអាជ្ញាធរស្រុកលើកដែក មេឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រប់ឃុំ ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានម៉ឺងម៉ាត់ នូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឱ្យបានយ៉ាងល្អប្រសើរ៕

ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ