អភិបាលខេត្តប៉ៃលិន អញ្ញើញដឹកនាំមន្ត្រីជំនាញចុះជួសជុលផ្លូវជង្ហុកសម្បុកមាន់ លើដងផ្លូវជាតិលេខ៥៧
January 24, 2023 អ្នកទស្សនា :

ប៉ៃលិន៖ ល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ក្រោយម៉ោងរដ្ឋបាល លោកជំទាវ បាន ស្រីមុំ អភិបាល ខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញ និងក្រុមការងារ ចុះអ៊ុតផ្លូវសំបុកមាន់ និងជង្ហុកមួយចំនួននៅ តាម ដងផ្លូវជាតិលេខ៥៧ ចាប់ពីចំណុចរង្វង់មូលត្បូង រហូតដល់វិមានឯករាជ្យខេត្តដើម្បីបញ្ចៀស គ្រោះថ្នាក់ចរាចរ និងបង្ករភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖  រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី គឺបានខិតខំប្រឹងប្រែងកសាងប្រព័ន្ធ ហេដ្ឋារចនា សម្ព័ន្ធរូបវ័ន្តនានាជាបន្តបន្ទាប់នៅទូទាំងប្រទេស ក្នុងនោះផ្លូវ ស្ពាន គឺជាសរសៃឈាមនៃ សេដ្ឋកិច្ចជាតិ និងគ្រួសារដូច្នេះមានផ្លូវគឺមានក្តីសង្ឃឹម ហើយចំពោះសកម្មភាពការជួសជុល និងថែទាំ ផ្លូវថ្នល់ជាប្រចាំនេះ គឺបានចូលរួមថែរក្សាផ្លូវថ្នល់ ដែលធានាដល់ការប្រើប្រាស់បានយូរអង្វែង ជាពិសេសសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ព្រមទាំង បានចូលរួមបញ្ចៀស នូវគ្រោះថ្នាក់ចរាចរណ៍មួយផ្នែកផងដែរ ។

លោកជំទាវអភិបាលខេត្ត ក៍បានមានប្រសាសន៍សំណូមពរដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ត្រូវ សូមចូលរួម សហការជាមួយមន្ត្រីជំនាញ ក្នុងការថែទាំផ្លូវ ថែទាំប្រព័ន្ធលូរំដោះទឹកអមសងខាងផ្លូវ ដើម្បី មាននិរន្តរភាពក្នុងការប្រើប្រាស់បានយូរអង្វែង ហើយសូមធ្វើការកោតសរសើរដល់មន្ទីរ សាធារណៈការ និងដឹកជញ្ជូនខេត្តដែលបានយកចិត្តទុកដាក់ថែទាំជួសជុលផ្លូវជាប្រចាំដើម្បីសម្រួលដល់ការធ្វើ ដំណើរ របស់ប្រជាពលរដ្ឋ ក៍ដូចជាកែលំអរសោភ័ណ្ឌភាពផ្លូវក្នុងក្រុងអោយបានល្អប្រសើ ។

សូមបញ្ជាក់ថា៖ បច្ចុប្បន្នរដ្ឋបាលខេត្តប៉ៃលិន ដែលមានលោកជំទាវ បាន ស្រីមុំ ជាអភិបាលខេត្ត បាន យកចិត្តទុក្ខដាក់ខ្ពស់ក្នុងការថែទាំ ជួសជុលផ្លូវថ្នល់ទូទាំងខេត្តជាប្រចាំ ដោយអោយមន្ត្រីជំនាញ ចុះត្រួតពិនិត្យ និងជួសជុលឡើងវិញនូវចំណែកផ្លូវដែលខូចផ្លូវមានជង្ហុកសំបុកមាន់គូសសញ្ញាចរាចរណ៍ដាក់ ស្លាកចរាចរណ៍បំពាក់ភ្លើងសញ្ញាចរាចរណ៍ កាប់ព្រៃឈើអមសងខាងផ្លូវអោយមានភាពទូលាយមានសោភ័ណ្ឌភាព ដើម្បីសំរួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ