ព្រឹកថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម ច័ន្ទ សុផល អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមការងារខេត្ត និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានចុះពិនិត្យការងារចុះបញ្ជីយានយន្តតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម (On line) នៅក្រុមហ៊ុនហុងដា សាខាខេត្តបាត់ដំបង (ពិន ទី) ។ សូមបញ្ជាក់ថាការចុះបញ្ជីយានយន្តតាមប្រព័ន្ធស្វ័យប្រវត្តិកម្មនេះមានសារសំខាន់ និងជាមធ្យោបាយទំនើបកម្មសេវាសម្រាប់ប្រជា ពលរដ្ឋ ក្នុងការចុះបញ្ជីយានយន្ត និងកាត់បន្ថយការិយាធិបតេយ្យស្មុគស្មាញ ព្រមទាំងឆាប់រហ័យដោយចំណាយ ពេលប្រហែលត្រឹមតែ១០នាទី នឹងទទួលបានប័ណ្ណសម្គាល់យានយន្ត ជាមួយនិងផ្លាកលេខភ្ជាប់QR Code នៅនឹងកន្លែងទិញតែម្តង ។
ប្រភពព័ត៌មាន: រដ្ឋបាលខេត្តបាត់ដំបង (ថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០១៧ )