logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តកោះកុង អញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាថ្នាក់ខេត្ត ស្តីពីការបើកឱ្យដំណើរការអនុវត្តគម្រោង”ការបន្សុំា និងភាពធន់នឹងអាកាសធាតុនៃសហគមន៍ពឹងអាស្រ័យលើធនធានជលផលនៅតំបន់ឆ្នេរនៃប្រទេសកម្ពុជា” នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកោះកុង
35
07-December-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ថ្នាក់ដឹកនាំខេត្តកោះកុង អញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាថ្នាក់ខេត្ត ស្តីពីការបើកឱ្យដំណើរការអនុវត្តគម្រោង”ការបន្សុំា និងភាពធន់នឹងអាកាសធាតុនៃសហគមន៍ពឹងអាស្រ័យលើធនធានជលផលនៅតំបន់ឆ្នេរនៃប្រទេសកម្ពុជា” នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកោះកុង។ លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង។

លោកស្រីអភិបាលរង បានលើកឡើងថា ខេត្តកោះកុងជាខេត្តមួយ ក្នុងចំណោមខេត្តទាំង៤ តាមបណ្ដោយឆ្នេរសមុទ្រ មានព្រៃកោងកាងដ៏ស្រស់ស្អាត ហើយក៏ធំជាងគេក្នុងចំណោមខេត្តនៅតាមតំបន់ឆ្នេរ ដែលសម្បូរទៅដោយ ធនធានធម្មជាតិ ធនធានជលផល ជីវៈចម្រុះដ៏គួរឱ្យកត់សម្គាល់ និងមានឆ្នេរសមុទ្រ ដ៏ស្រស់ស្អាត លំហសមុទ្រដ៏អំណោយផល។ ជាពិសេសខេត្តកោះកុងនេះតែម្តង ត្រូវបានដាក់បញ្ចូល ជាខេត្តគោលដៅវិនិយោគសម្រាប់វិស័យទេសចរណ៍។ ដោយសារទេសភាពដ៏វិសេសវិសាលនៃតំបន់ឆ្នេរ ក៏ដូចជាយុទ្ធសាស្ត្រពាណិជ្ជកម្មនានា ខេត្តនេះបាននឹងកំពុងទាក់ទាញនូវវិនិយោគទុនជាតិ និងអន្តរជាតិជាច្រើនក្នុងពេលថ្មីៗនេះ។ រដ្ឋបាលខេត្តមានសុទិដ្ឋិនិយម ក្នុងការរីកលូតលាស់ នៃឧស្សាហកម្ម និងពាណិជ្ជកម្មក្នុងពេលអនាគត។ ទោះបីជាយ៉ាងណាក៏ដោយសកម្មភាព អភិវឌ្ឍន៍ថ្មីៗក្នុងខេត្ត បានធ្វើឱ្យប៉ះពាល់ដល់ធនធានតំបន់ឆ្នេរ និងបរិស្ថានសមុទ្រ ដែលរដ្ឋបាលខេត្ត មន្ទីរជុំវិញខេត្ត និងស្ថាប័ននានាចាំបាច់ត្រូវយកចិត្តទុកដាក់ក្នុងការដោះស្រាយ។

តាមរយៈការសិក្សាជាច្រើនរបស់រដ្ឋបាលខេត្ត មន្ទីរពាក់ព័ន្ធ និងអង្គការក្រៅរដ្ឋាភិបាលនានា បាន បង្ហាញថា បញ្ហាការគ្រប់គ្រងធនធានធម្មជាតិ ជាពិសេសធនធានជលផលសមុទ្របានជួបប្រទះនូវការ លំបាកជាច្រើន ទោះបីជារដ្ឋបាលខេត្តខិតខំប្រឹងប្រែងយ៉ាងសកម្មយ៉ាងណាក៏ដោយ។... បញ្ហាទាំងនោះរួមមាន កង្វះខាតធនធានមនុស្ស ថវិកា និងជំនួយបច្ចេកទេស ដើម្បីសម្រេចបាននូវការគ្រប់គ្រង ធនធានជលផល ប្រកបដោយចីរភាព ក៏ដូចជាដើម្បីរួមចំណែកក្នុងការលើកកំពស់ភាពធន់ និងការ បន្ស៊ាំទៅនឹងការប្រែប្រួល អាកាសធាតុ គ្រោះមហន្តរាយ និងការចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋតាមតំបន់ឆ្នេរខេត្ត។ ខ្ញុំសូមស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងក្នុងការអនុវត្តគម្រោង ខែមអាដាប់ (CamAdapt)  ដែល នឹងត្រូវបានអនុវត្តដោយ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងប្រតិបត្តិជាមួយ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ក្រោមមូលនិធិជំនួយឥតសំណងពីមូលនិធិបរិសា្ថនសាកល (GEF) ដែលគម្រោងនេះនឹងចូលរួមចំណែក ក្នុងការដោះស្រាយបញ្ហាដែលរដ្ឋបាលខេត្តកំពុងជួបប្រទះ ដើម្បីលើកកំពស់សន្តិសុខស្បៀង ការចិញ្ចឹមជីវិត ការបង្កើតការងារ និងរកប្រាក់ចំណូលរបស់ប្រជាពលរដ្ឋដែលពឹងផ្អែកលើជលផល និងផលិតផលជលផល ក្នុងខេត្តកោះកុង ក៏ដូចជាខេត្តទាំងបីផ្សេងទៀតតាមបណ្ដោយឆ្នេរនៃប្រទេសកម្ពុជា។

លោកស្រីបានបន្ថែមថា​ លោកស្រី សូមថ្លែងអំណរគុណដល់រដ្ឋបាលជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ សម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើត គម្រោង (Add Tags + x) នេះឡើង៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ