logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តកោះកុង អញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល នៅស្រុកស្រែអំបិល ខេត្តកោះកុង
63
07-December-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នាថ្ងៃពុធ ទី៧ ខែធ្នូ ឆ្នាំ២០២២ ថ្នាក់ដឹកនាំខេត្តកោះកុង អញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល នៅស្រុកស្រែអំបិល ខេត្តកោះកុង ក្រោមអធិបតីភាពបណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង។

សិក្ខាសាលាសមាហរណកម្មតាមបណ្តាក្រុង ស្រុក ធ្វើឡើងដើម្បីជាប្រយោជន៍ដល់អ្នកពាក់ព័ន្ធទាំងអស់ ក្នុងការតាមដានត្រួតពិនិត្យ ការគាំទ្រ បង្ហាញពីវឌ្ឍនភាព និងការបន្ស៊ីគ្នា នៃគម្រោងនានា ក្នុងឆ្នាំកន្លងមក ក្នុងគោលបំណងឆ្លុះបញ្ចាំងទៅនឹងចក្ខុវិស័យ គោលដៅ គោលបំណង និងយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេល៥ឆ្នាំស្រុក និងខេត្ត (២០២០-២០២៤) ដើម្បីបំពេញតម្រូវការ និងការផ្តល់សេវា ជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ។

ដូចនេះសិក្ខាសាលានាពេលនេះ នឹងបង្ហាញជូននៅលទ្ធផល នៃការអនុវត្តគម្រោងនានា របស់រដ្ឋបាលស្រុក ឃុំ វិស័យពាក់ព័ន្ធនានា ក្នុងដែនសមត្ថកិច្ចរបស់ស្រុក និងសូមឱ្យដំណើរការរៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២២-២០២៤) នៅថ្នាក់ស្រុកនេះ ត្រូវបានអនុវត្តប្រកបដោយតម្លាភាព មានការចូលរួម មានសង្គតិភាព និង ពិសេសគឺអនុវត្តតាមគោលការណ៍ នៃការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់បណ្តារដ្ឋបាលថ្នាក់ក្រោមជាតិ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ