អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យ និងដោះស្រាយបញ្ហាប្រឈមនានា ក្នុងមូលដ្ឋានស្រុកថ្មពួក
December 03, 2022 អ្នកទស្សនា :

នៅថ្ងៃអាទិត្យទី៣ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះត្រួតពិនិត្យ និងដោះស្រាយបញ្ហាប្រឈមនានា ក្នុងមូលដ្ឋានស្រុកថ្មពួក ដោយធ្វើការកសាង និងជួសជុលផ្លូវ ដែលមានការលំបាក ឬខូចខាតក្នុងភូមិក្នុងឃុំថ្មពួក និងឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងពេលធ្វើដំណើរ។

ក្នុងឱកាសចុះពិនិត្យមើល ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានជំរុញឱ្យមន្ត្រីជំនាញខេត្ត និងអ្នកបច្ចេកទេសពន្លឿនការសិក្សារួច ត្រូវប្រញាប់ប្រញាល់ដាក់គ្រឿងចក្រធ្វើផ្លូវដែលជាកន្លែងអាទិភាពមុន ព្រោះរដូវនេះ ជារដូវប្រមូលផលកសិកម្មរបស់ប្រជាពលរដ្ឋ ត្រូវការដឹកជញ្ជូនកសិផល ធ្វើដំណើរ ទៅ មក។

ឯកឧត្តម បានគូសបញ្ជាក់ថា ក្នុងនាមក្រុមការងារទទួលស្រុកថ្មពួក នឹងបន្តខិតខំរួមគ្នាទាំងអស់ ដើម្បីសិក្សាដោះស្រាយបញ្ហាប្រឈមនានាឱ្យអស់លទ្ធភាព ដើម្បីរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ អភិវឌ្ឍន៍ ភូមិ-ឃុំ។

ជាមួយគ្នានោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានក្រើនរំលឹកដាស់តឿនបន្ថែមដល់ក្រុមការងារទទួល ឃុំ-ភូមិ ទាំងអស់ក្នុងស្រុកថ្មពួក សូមចុះមូលដ្ឋានជាប់ជាប្រចាំដល់ភូមិ ខ្នងផ្ទះដ;ម្បីក្តាប់បញ្ហា ដោះស្រាយឱ្យបាន បើករណីដោះស្រាយមិនបាន សូមធ្វើរបាយការណ៍ច្បាស់លាស់មកខេត្ត ដើម្បីលើកគម្រោង និងប្រជុំដោះស្រាយជាបន្តបន្ទាប់ទៀត៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ