អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យមើលស្ថានភាពស្រូវប្រាំង របស់ប្រជាកសិករ ក្នុងស្រុកមង្គលបូរី
December 01, 2022 អ្នកទស្សនា :

នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ឃ្លោក នួយ អភិបាលរងខេត្ត មន្ត្រីជំនាញ អាជ្ញាធរស្រុកឃុំ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពស្រូវប្រាំងរបស់ប្រជាកសិករ ដែលបានទទួលស្រូវពូជជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា  សម្រាប់ស្តារឡើងវិញ មានដើមដងល្អណាស់ ស្ថានភាពទឹកគ្រប់គ្រាន់ ដើម្បីស្រោចស្របស្រូវឱ្យបានតាមផែនការ នៅវាលស្រែឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

នាឱកាសនោះ លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានគូសបញ្ជាក់ថា ក្រោយពេល សម្តេចតេជោ ហ៊ុន សែន បានប្រគល់ពូជស្រូវ ក្នុងនាមមន្ត្រីជំនាញបាន ចុះណែនាំបង្ហាត់បង្ហាញពីនិតីវិធីបច្ចេកទេសនៃការដាំដុះស្រូវឱ្យបានល្អ ដើម្បីបានទិន្នផលខ្ពស់ កាត់បន្ថយការចំណាយថ្លៃដើមខ្ពស់ប្រកបដោយប្រសិទ្ធិភាព។

លោក បន្ដថា ប្រជាពលរដ្ឋដែលទទួលបានស្រូវពូជប្រមាណ ៥០០០គ្រួសារ ស្មើនឹង ៥០០តោន បូករួមនឹងស្រូវពូជបម្រុងរបស់គាត់ផងនោះ រហូតមកទល់ពេលនេះ ការបង្ករបង្កើនផលឡើង បានប្រមាណជាង ៩០%ហើយ នៅសប្តាហ៍ក្រោយនឹងគ្រប់តាមផែនការនៃផ្ទៃដីស្រុក ក្រុង ដែលមានការបង្កបង្កើនផលស្រូវរដូវទឹកស្រកចុះនេះ។

ឯកឧត្តម អ៊ុំ រាត្រី បានសម្តែងការពេញចិត្តចំពោះប្រជាកសិករទាំងអស់ ដែលបានចេះកែច្នៃដើម្បីលទ្ធភាពធ្វើស្រែឡើងវិញ។ ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត បានជម្រាបជូនប្រជាកសិករថា ឆ្នាំនេះស្ថានភាពទឹកនៅមានច្រើនទាំងក្នុងស្ទឹង និងប្រឡាយមេ រង ដែលមិនបង្កការព្រួយបារម្ភនោះទេ សូមបងប្អូនមិនទាន់បានធ្វើសូមប្រញាប់ប្រញាល់ ដើម្បីទាន់ពេលវេលាជាមួយគេ កុំទុកដីឲ្យនូវទំនេរចោល ខិតខំដើម្បីសេដ្ឋកិច្ចគ្រួសារ៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ