logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញចុះផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ក្នុងខេត្ត
35
30-November-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ (PWG-RWSSH) ខេត្តកណ្ដាល និងលោក លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ ​ បានអញ្ជើញចុះផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ក្នុងខេត្តកណ្ដាល។

ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល ដោយមានការយកចិត្តទុកដាក់ ការគាំទ្រជាសម្ភារ ថវិកា ពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ធ្វើឱ្យវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ បានបោះជំហានយ៉ាងលឿនមិននឹងស្មានដល់ ដែលក្នុងនោះប្រជាពលរដ្ឋគ្រប់ខ្នងផ្ទះបានផ្លាស់ប្តូរឥរិបទបានដោយប្រើប្រាស់បង្គន់ លាងដៃនឹងសាប៊ូ និងហូបទឹកមានសុវត្ថិភាព ដែលធ្វើឱ្យខេត្តកណ្ដាលបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ កន្លងមកនេះ។ ហេតុដូចនេះហើយ បានជា ក្រសួងអភិវឌ្ឍន៍ជនបទ បានចាត់មន្ត្រីបច្ចេកទេសរបស់ក្រសួង រួមជាមួយអង្គការដៃគូពាក់ព័ន្ធនានា ចុះមកពិនិត្យផ្ទៀងផ្ទាត់ស្ថានភាព ODF នៅក្នុងខេត្តកណ្តាលនាពេលនេះ។

ឯកឧត្តម អភិបាលរងខេត្តកណ្ដាល បានបញ្ជាក់ថា ក្រុង/ស្រុក ទាំង១១ មាន១២៧ ឃុំ/សង្កាត់ ស្មើនឹង១០១០ភូមិ បានបញ្ចប់ការបន្ទោបង់ពាសវាលពាសការ១០០% ដោយខ្នងផ្ទះជាក់ស្តែង សរុប ២៦៣.៩៦៣ ហើយចំនួនខ្នងផ្ទះដែលបានប្រើបង្គន់អនាម័យផ្ទាល់ខ្លួន សរុប២៥១,៩៥២ ស្មើនឹង៩៥.៤%, ចំនួនខ្នងផ្ទះប្រើបង្គន់អនាម័យរួមសរុប ១២,០១១ ស្មើនឹង៤.៦%។

លោក លុន សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានបញ្ជាក់ផងដែរថា ដើម្បីទទួលបាន ODF នៅថ្នាក់ខេត្ត គឺមិនមែនតែសហគមន៍ទេដែលត្រូវមានបង្គន់អនាម័យប្រើ សម្បីតាមស្ថាប័ន ឬអង្គភាពផ្តល់សេវា(សេវាឯកជន សេវាសាធារណៈ និងកន្លែងសាសនា ឬវត្តអារាមជាដើម)ក៏ត្រូវមានបង្គន់អនាម័យ រួមទាំងស្ថានភាពអនាម័យសមរម្យ ដែលក្នុងនោះគេត្រូវ អង្កេតលើ ៧អញ្ញត្រកម្មអនាម័យនៃអង្គភាពនីមួយៗ។

លោកប្រធាននាយកដ្ឋាន បន្តថា ថ្ងៃនេះក្រុមការងារបានធ្វើការចុះផ្ទៀងផ្ទាត់នៅតាមមន្ទីរអង្គភាពមួយចំនួននៅក្នុងខេត្ត និងមួយចំនួនទៀតចុះធ្វើការផ្ទៀងផ្ទាត់នៅតាមបណ្ដាស្រុក រួមមាន៖ ស្រុកស្អាង ស្រុកខ្សាច់កណ្ដាល និងស្រុកកណ្ដាលស្ទឹង ហើយនឹងបន្តចុះពិនិត្យនៅគោលដៅសំខាន់ៗបន្ថែមទៀត។ ទន្ទឹមនឹងនោះនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ នឹងទទួលបានលទ្ធផលនៃការចុះពិនិត្យផ្ទៀងផ្ទាត់ODFនៅក្នុងខេត្តកណ្ដាលនេះផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ