logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម អ៊ូច ភា អញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ រយៈពេល ១១ខែ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត
2
30-November-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តតាកែវ៖ នៅរសៀលថ្ងៃអង្គារ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ បានអញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ រយៈពេល ១១ខែ ឆ្នាំ២០២២ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោក លោកស្រីប្រធានមន្ទីអង្គភាពពាក់ព័ន្ធ លោកអភិបាលក្រុងស្រុក ទាំង១០ និងមន្រ្តីពាក់ព័ន្ធផងដែរ។

បន្ទាប់ពីបានស្ដាប់របាយការណ៍សង្ខេប លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងអភិបាលក្រុងស្រុក រួចមក ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តតាកែវ ក៏បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំទាំងអស់ ដែលបានខិតខំពុះពារ រាល់ការលំបាកទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយ ក្នុងកិច្ចការចំពោះ មុខរហូតទទួលបាន លទ្ធផលល្អប្រសើរនាពេលកន្លងមក ជាពិសេសការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅមូលដ្ឋានខេត្តតាកែវ ក្នុងរយះពេល ១១ខែ ឆ្នាំ២០២២ កន្លងមកនេះ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានជំរុញបន្ថែមទៀត ដល់ថ្នាក់ដឹកនាំទាំងអស់ពិសេស ថ្នាក់ដឹកនាំតាម បណ្ដាក្រុង ស្រុកទាំង១០ ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយរាល់បញ្ហា ដែលកើតមានឡើងក្នុងដែន សមត្ថកិច្ចរបស់ខ្លួន ឱ្យស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ពិសេសអនុវត្តនូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដើម្បី ផ្ដល់នូវសេចក្ដីសុខ និងជីវភាពល្អប្រសើរដល់បងប្អូនប្រជាពលរដ្ឋយើង ដោយធានាទាំងសន្តិសុខ និងការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ។

ឯកឧត្តម បន្ថែមថា ត្រូវបន្តផ្សព្វផ្សាយ និងទប់ស្កាត់ ឱ្យបាននូវការរីករាលដាលនៃជំងឺកូវីដ១៩ ដោយធ្វើយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួម ទប់ស្កាត់ និងការពារឲ្យបានគ្រប់ៗគ្នា ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពា ៣កុំ និងអនុវត្តតាមការ ណែនាំរបស់រាជរដ្ឋាភិបាល និងវិធាននានារបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវជាទីបំផុត៕

ប្រភព៖ រដ្ឋបាលខេត្តកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ