logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តកោះកុង អញ្ជើញជួបពិភាក្សាការងារ ជាមួយឯកឧត្តម រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ក្នុងដំណើរចុះពិនិត្យផលិតកម្មកសិកម្ម នៅក្នុងខេត្តកោះកុង
38
27-November-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នាថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងលោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបពិភាក្សាការងារ ជាមួយឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ក្នុងដំណើរចុះពិនិត្យផលិតកម្មកសិកម្ម នៅក្នុងខេត្តកោះកុង។

ក្នុងជំនួបនេះ  ឯកឧត្តមរដ្ឋមន្ត្រី បានស្នេីឱ្យរដ្ឋបាលខេត្ត  រៀបចំផែនទី កសិកម្ម ដេីម្បី ត្រៀមយុទ្ធសាស្រ្តរួម ក្នុងការចាត់វិធានការសរុប  ដោះស្រាយបញ្ហាឱ្យចំគោលដៅ និងមានប្រសិទ្ធភាព។ ពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ  រួមទាំងបទល្មើសនេសាទ និងការទន្រ្ទានព្រៃ ឯកឧត្តមបានណែនាំដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្ត ប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ  រកឬសគល់បញ្ហា នឹងចាត់វិធានការរួម  កាត់បន្ថយបែបបទរដ្ឋបាលមួយចំនួន ដើម្បីងាយស្រួលក្នុងការបង្ក្រាបទាន់ពេលវេលា៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ