ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ទទួលជួបជាមួយ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីឈ្វេងយល់ពីសក្តានុពល និងវិទ្យាសាស្រ្តរបស់ខេត្តព្រះសីហនុ
November 24, 2022 អ្នកទស្សនា :

រសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២  ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលជំនួបការងារជាមួយឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ ដើម្បីឈ្វេងយល់ពីសក្តានុពល និងវិទ្យាសាស្រ្តរបស់ខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានជម្រាបជូនពីសក្តានុពល និងកត្តា ភូមិសាស្ត្ររបស់ខេត្តព្រះសីហនុ ការងារផលិតស្រូវអង្ករមិនសំបូរបែប ដោយសារជួបប្រទះនឹងទឹកប្រៃ និងមានការដាំដុះដោយកែច្នៃ។ ខេត្តព្រះសីហនុមានតំបន់ការពាររបស់ក្រសួងកសិកម្ម និងមានដែន ជលផល ដែនជម្រកព្រៃឈើ ជាសម្បត្តិរបស់ជាតិ ដែនបានកំណត់តាំងពីឆ្នាំ២០០២ ទន្ទឹមនោះខេត្ត ក៏ជួបការលំបាកក្នុងការគ្រប់គ្រង ប្រឈមមានភាពស្មុគស្មាញ។ 
ដោយអនុវត្តតាមបទបញ្ជា០១ របស់រាជរដ្ឋាភិបាលនៅស្រុកកំពង់សីលា និងស្រុកព្រៃនប់ មកដល់ បច្ចុប្បន្ននៅមានសេសសល់បទបញ្ជា០១ ចំនួន ៥ទីតាំង ដែលបានធ្វើការវាសវែងរួចហើយ ប៉ុន្តែមិន ទាន់ចេញប័ណ្ណកម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋ។

 ទាក់ទងនឹងដែនជលផលមានការទន្ទ្រាន កាន់កាប់ ព្រៃកោងកាងដោយខុសច្បាប់ រដ្ឋបាលខេត្តបានខិតខំធ្វើការដកហូតដីទាំងនោះ យកមកធ្វើការដាំដុះ កូនកោងកាងឡើងវិញ។ ចំពោះប្រជានេសាទទៅធ្វើនេសាទតាមបណ្តាកោះ លម្ហសមុទ្រជួបហានិភ័យ ដោយព្យុះ ភ្លឿងនៅរដូវវស្សា នៅឆ្នាំ២០២២នេះ ទិន្នផលនេសាទមានលក្ខណៈល្អប្រសើរ ស្របពេល ដែលរាជរដ្ឋាភិបាលបានបើកឱ្យដំណើរការផ្លូវល្បឿនលឿនធ្វើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិមក លេងកម្សាន្តច្រើន។

ទន្ទឹមនោះយើងមិនទាន់បានគ្រប់គ្រងទូកនេសាទឱ្យបានសមស្របបញ្ហាប្រឈមយើងមិនទាន់មាន ប្រព័ន្ធតាមដានគ្រប់គ្រងទំនើបកម្មចំពោះទូកនេសាទ នៅពេលជួបហានិភ័យ គឺរដ្ឋបាលខេត្តបានជូន ដំណឹងតាមរយៈក្រុមគ្រួសារនៅលើគោកឱ្យធ្វើការទំនាក់ទំនងទៅប្រជានេសាទនៅលម្ហសមុទ្រ។ មន្ត្រីព្រៃឈើមានការលំបាកគ្រប់គ្រងព្រៃអភិរក្ស ផ្តល់ឱកាសឱ្យមានការទន្ទ្រានកាន់កាប់ ដោយខុស ច្បាប់ ម្យ៉ាងទៀតផែនទីគម្របព្រៃឈើការគ្រប់គ្រងនៅមានសេសសល់ចន្លោះប្រហោង។
  
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានធ្វើការកោតសរសើរមន្ត្រីកសិកម្ម បានរួមសហការ ជាមួយ រដ្ឋបាលខេត្ត ប្រឹងប្រែងក្នុងការបណ្តុះកូនស្ងាវ និងកូនកោងកាងដើម្បីយកមកធ្វើការដាំដុះ និងចែកជូន ប្រជាពលរដ្ឋ និងបន្តពង្រីកបណ្តុះកូនកោងកាងសម្រាប់ធ្វើការដាំដុះឡើងវិញបន្ថែមទៀត។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទជម្រាបជូនថាដំណើរ ចុះខេត្ត នាពេលនេះ សំខាន់ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវសហការគ្នាក្នុងការដាក់គោលដៅ និង ស្វែងយល់ ពីវិស័យនានារបស់ក្រសួងនៅតាមខេត្ត ដើម្បីសម្រួលគោលដៅដែលមានបញ្ហាប្រឈមជាក់ស្តែង ពិសេសការខ្វះមធ្យោបាយក៏ជាបញ្ហាប្រឈមជាគន្លឹះក្នុងការឈ្វេងយល់ពីគ្នាគ្រប់គ្រងនៅថ្នាក់មូលដ្ឋាន។ការងារនេសាទ ការងាព្រៃឈើ គឺជាការងារដែលត្រូវយើងរួមគ្នាថែរក្សា និងអភិរក្ស។

 ឯកឧត្តមរដ្ឋមន្ត្រីមបានបន្តថា ពាក់ព័ន្ធការចុះបញ្ជីទូកតាមខេត្តនីមួយៗមានបញ្ហាប្រឈមផ្សេងៗគ្នា យើងបានត្រៀមដើម្បីធ្វើការចុះបញ្ជីឱ្យកាន់តែមានប្រសិទ្ធភាព។ គោលនយោបាយនឹងទស្សន វិស័យ ពាក់ព័ន្ធនឹងវិស័យកសិកម្មវាមានភាពប្រទាក់ក្រឡាគ្នា ព្រោះប្រជាកសិករជាមុខរបរចិញ្ចឹមជីវិតដោខ្លួន យើងធ្វើយ៉ាងណាឱ្យកសិកម្មរបស់យើងទទួលបានប្រាក់ចំណេញតាមកម្រិតខុសៗគ្នា។ 

ចំពោះខេត្តព្រះសីហនុ ដែលរាជរដ្ឋាភិបាលបានកំណត់ក្នុងចក្ខុវិស័យជា តំបន់សេសកិច្ចពិសេស គំរូពហុបំណង និងជាតារារះនាទិសនារតី មានសក្តានុពល យើងត្រូវស្គាល់អ្នកផលិត និងការផ្គត់ផ្គង់ សេវាកសិកម្មនៅលើទីផ្សារ និងដាកចេញនូវផែនការជាក់លាក់បង្កើនប្រសិទ្ធិ ផលរបស់យើង លើទីផ្សារ ក្នុងស្រុក និងនាំចេញទៅកាន់ប្រទេសនានាផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ