logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តត្បូងឃ្មុំ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០២២ នៅស្រុកអូររាំងឪ
3
24-November-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

(ត្បូងឃ្មុំ) ៖ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ រដ្ឋបាលខេត្តត្បូងឃ្មុំ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០២២ នៅស្រុកអូររាំងឪ ដោះស្រាយសំណូមពរពលរដ្ឋបាន១៤ករណី កម្មវិធីនេះធ្វើឡើង នៅបរិវេណវត្តបន្ទាយមាន ស្ថិតក្នុងឃុំមៀន ស្រុករអូរាំងឪ ក្រោមអធិបតីភាព ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណ:អភិបាលខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ-អង្គភាព ជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាឃុំ និងតំណាងបងប្អូនប្រជាពលរដ្ឋ។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អាណត្តិទី៣ ឆ្នាំ២០២២ នៅក្នុងក្របខ័ណ្ឌស្រុកអូរាំងឪ បានដំណើរការទៅដោយរលូន ជាលទ្ធផលនៃអង្គវេទិកា មានការចូលរួមពីសំណាក់ប្រជាពលរដ្ឋយ៉ាងសកម្ម ក្នុងការលើកជាសំណួរ បញ្ហាប្រឈម ការបញ្ចេញមតិ និងសំណូមពរ សរុប ចំនួន១៤ ត្រូវបានលើកឡើង ជូនដល់ក្រុមប្រឹក្សាខេត្ត អាជ្ញាធរមូលដ្ឋាន និងរដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីឆ្លើយតប បកស្រាយបំភ្លឺ សម្របសម្រួល និងដោះស្រាយជូនម្ចាស់សំណូមពរ ទៅតាមសមត្ថកិច្ចរបស់មន្ទីរវិស័យដែលពាក់ព័ន្ធ ជូនដល់ពួកគាត់ក្នុងការរស់នៅប្រចាំថ្ងៃក្នុងមូលដ្ឋាន។ 

មាននាឱកាសនោះ ឯកឧត្តម ស៊ាក ឡេង មានប្រសាសន៏លើកឡើងថាថា មានគោលបំណងនៃការរៀបចំឡើងដើម្បី ផ្តល់ឱកាស ជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានស្វែងយល់ពីស្ថានភាពទូទៅ នៃការអភិវឌ្ឍន៍ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំង បញ្ហាប្រឈមនានា ដែលកើតមាន នារយៈកាលកន្លងមក ។ ក្រៅពីនោះ វេទិកានេះ ក៏នឹងផ្តល់នូវឱកាសផងដែរ ជូនបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ លើកឡើងជាសំណួរ បញ្ចេញមតិ និងសំណូមពរ នានា របស់ខ្លួន ដែលពាក់ព័ន្ធនឹងក្តីកង្វល់ សំណូមពរនិងតម្រូវការជាក់ស្តែង នៅក្នុងមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតបចំពោះតម្រូវការ និងសំណូមពរ ដែលបានលើកឡើង។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណ:អភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៏គូសបញ្ជាក់ថា ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ យើងទាំងអស់គ្នាបានពិភាក្សា ឆ្លើយតប និងដោះស្រាយនូវបញ្ហាអាទិភាពសំខាន់ៗជូនដល់ប្រជាពលរដ្ឋ ជាពិសេសការពង្រឹងការចូលរួមមតិ សំណើរ និងសំណូមពរផ្សេងៗ របស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលក្នុងកិច្ចអភិវឌ្ឍខេត្ត ឲ្យកាន់តែល្អប្រសើរឡើង ក្នុងគោលបំណងពង្រឹងយន្តការតម្លាភាព ព្រមទាំងលើកកម្ពស់គោលការណ៍អភិវឌ្ឃន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ។ លើសពីនេះទៀតនោះ គឺបានបង្ហាញនូវតួនាទីក្រុមប្រឹក្សា ព្រមទាំងលទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្តសម្រេចបាន តាមរយៈ ការអនុវត្តសកម្មភាព ក្នុងពេលកន្លងមក និងបង្កើតមន្រ្តីជួរមុខ នៅបណ្តាការិយាល័យច្រកចេញ-ចូលតែមួយ តាមក្រុង/ស្រុក ទូទាំងខេត្ត ដើម្បីឆ្លើយតប និងសម្រួលការងារសេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ បន្តចូលរួមលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់នៅតាមមូលដ្ឋាន។


ពេលបញ្ចប់វេទិកាផ្សព្វផ្សាយនេះ ឯកឧត្តម ស៊ាក ឡេង បានមានប្រសាសន៏សង្កត់ធ្ងន់ថា ក្នុងនាមក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត នឹងបន្តប្រឹងប្រែងដើម្បីបញ្ចូលនូវសំណូមពរជាអាទិភាព ទៅក្នុងកម្មវិធីបីឆ្នាំរំកិល របស់រដ្ឋបាលខេត្ត ជាពិសេសលើកកម្ពស់ក្នុងការផ្ដល់នូវសេវាសាធារណៈជូនប្រជាពលរដ្ឋទូទាំងខេត្ត ឱកាន់តែប្រសើរឡើងថែមទៀតប្រកបដោយសមធម៌ និងជំរុញការផ្សព្វផ្សាយ ការអនុវត្តនូវគោលនយោបាយ ភូមិ-ឃុំ/សង្កាត់ មានសុវត្ថិភាព ឱ្យបានដូចភ្លៀងរលឹម ជាពិសេសត្រូវខិតខំបំពេញការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ អោយមានប្រសិទ្ធភាព តម្លាភាព ស្របតាមគោលការណ៍ណែនាំជាធរមាន។

សូមជម្រាបជូនថា ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះដែរ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន បានលើកឡើងនៅសំណួរ បញ្ហាប្រឈម ការបញ្ចេញមតិ និង សំណូមពរ រួមមាន៖ ស្នើសុំអណ្តូងទឹក អគ្គីសនី បញ្ហាដីធ្លី បញ្ហាអត្ថសញ្ញាណប័ណ្ណ និងបញ្ហាផ្លូវថ្នល់ ក្នុងនោះ  ត្រូវបានឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណ:អភិបាលខេត្ត និងមន្ទីរវិស័យជំនាញ អង្គភាព ពាក់ព័ន្ធ បានធ្វើការដោះស្រាយជូនបានទាំងចំនួន១៤ករណីភ្លាមៗ៕

ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ