logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តកោះកុង លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងទីតាំងប្រវត្តិសាស្ត្រយោធា ក្នុងភូមិសាស្ត្រខេត្តកោះកុង
62
24-November-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នាថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ថ្នាក់ដឹកនាំខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងទីតាំងប្រវត្តិសាស្ត្រយោធា ក្នុងភូមិសាស្ត្រខេត្តកោះកុង ក្រោមអធិបតីភាព លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង។

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដោយមានការណែនាំ និងអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងទីតាំងប្រវត្តិសាស្ត្រយោធា ក្នុងភូមិសាស្ត្រខេត្តកោះកុង។

បច្ចុប្បន្ននេះទីតាំងប្រវត្តិសាស្ត្រយោធា ក្នុងភូមិសាស្ត្រខេត្តកោះកុង ដែលក្រុមការងារតំបន់ប្រវត្តិសាស្ត្រយោធា បានកំណត់ទីតាំងរួច មានចំនួន ១៧ទីតាំង រួមមាននៅក្នុងស្រុកកោះកុង ស្រុកមណ្ឌលសីមា និងស្រុកគិរីសាគរ។ នៅក្នុងកិច្ចប្រជុំពិភាក្សានេះ លោក សុខ សុទ្ធី បានណែនាំឱ្យលោក កែវ វិចិត្រ នាយសេនាធិការតំបន់ប្រតិបត្តិការសឹករងកោះកុង ដឹកនាំក្រុមការងារ ដោយមានការចូលរួមសហការពីរដ្ឋបាលស្រុក មេឃុំ មេភូមិ និងមន្ទីរបរិស្ថាន ដើម្បីចុះចុចយកនិយាមកា និងតំឡើងផែនទីបង្ហាញទីតាំងដីតំបន់ប្រវត្តិសាស្ត្រយោធា៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ