logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ខេត្តស្វាយរៀង រៀបចំពិធីគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ គម្រប់ខួប៦ឆ្នាំ ការយាងចូលទីវង្គត
43
15-October-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

     នាព្រឹកថ្ងៃច័ន្ទ ៦កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨នេះ ឯកឧត្តម ជុំ​ ហាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម​ ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ស្នងការនគរបាល មេបញ្ជាការ បញ្ជាការរង កងកម្លាំងប្រដាប់អាវុធ និងអស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ-អង្គភាព មន្ត្រីរាជការក្នុងខេត្តស្វាយរៀង យ៉ាងច្រើនកុះករ បានអញ្ជើញចូលរួមក្នុងពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ " ព្រះបរមរតនកោដ្ឋ " គម្រប់ខួប៦ឆ្នាំ នៅសាលប្រជុំសាលាខេត្តស្វាយរៀង ។ ក្រោយពីការបូជាទៀន ធូប ថ្វាយនៅចំពោះមុខព្រះបរមឆាយាល័ក្ខណ៍ និងការគោរពព្រះវិញ្ញាណក្ខន្ធ របស់ព្រះបរមរតនកោដ្ឋ ដោយបានធ្វើការស្មឹងស្មាធ​ ដើមី្បឧទ្ទិសថ្វាយព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គ សូមទ្រង់បានយាងទៅកាន់ព្រះបរមសុគតិភព ឲ្យបានគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ បន្ទាប់មកព្រះសង្ឃក៏បានសូត្រមន្តចម្រើនព្រះបរិត្តឧទ្ទិសថ្វាយព្រះអង្គផងដែរ ៕សិដ្ឋ

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ