logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យមើលការប្រមូលផលស្រូវ ដើម្បីរកដំណោះស្រាយ នៃតម្លៃស្រូវជូនប្រជាកសិករ
139
17-November-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យមើលការប្រមូលផលស្រូវដើមរដូវ និងជួបជាមួយប្រជាកសិករ និងឈ្មួញទិញស្រូវ នៅក្នុងស្រុកស្វាយចេក និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម អ៊ុំ រាត្រី ក៏បានធ្វើការអំពាវនាវដល់អាជីរករ ឈ្មួញទិញស្រូវ និងម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់ សូមជួយសម្របសម្រួលក្នុងការទិញស្រូវប្រជាកសិករឱ្យបានល្អប្រសើរ ជៀសវាងការទិញទម្លាក់ថ្លៃ ទន្ទាបថ្លៃខ្លាំង។

ឯកឧត្តម បន្ដថា អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធសូមចូលរួមជួយពិនិត្យ និងសម្របសម្រួលជាមួយឈ្មូញ និងប្រជាកសិករក្នុងដែនសមត្ថកិច្ចរបស់ខ្លួនរកវិធីផ្សេងៗ ដើម្បីបង្កភាពងាយស្រួលក្នុងទិញ ប្រមូលផ្តុំទិញ និងការដឹកជញ្ជូនជាដើម។

ក្នុងឱកាសចុះពិនិត្យមើនោះ គឺដើម្បីរកដំណោះស្រាយបញ្ហាផ្សេងៗ ជូនប្រជាកសិករ ដូចជា៖

ទី១-ចុះពិនិត្យមើលស្ថានភាពជាក់ស្តែងការប្រមូលផលស្រូវប្រជាពលរដ្ឋ ស្រូវដើមរដូវនេះ។

និងទី២-ពិនិត្យមើលតម្លៃស្រូវដែលមានការធ្លាក់ក្នុងរយៈពេលប៉ន្មានសប្តាហ៍នេះ ដើម្បីធ្វើការសម្របសម្រួលជាមួយឈ្មួញ និងម្ចាស់រោងម៉ាសុនកិនស្រូវ ដើម្បីសម្របសម្រួលការទម្លាក់ថ្លៃស្រូវ៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

 

thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ