logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសម្រាប់​អណត្តិ​ទី៣ ឆ្នាំ២០២២ ក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង
94
16-November-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នាព្រឹកថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំវេទិការផ្សព្វផ្សាយ និង ពិ​គ្រោះ​យោបល់របស់ក្រុមប្រឹក្សាខេត្តសម្រាប់អណត្តិទី៣ ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាល ខេត្ត ស្ទឹងត្រែង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ទីប្រឹក្សាក្រសួងមហាផ្ទៃ ឯកឧត្តម លោកជំទាវ ជាសមាជិក​ក្រុម​ប្រឹក្សាខេត្ត ក្រុមប្រឹក្សា នាយក នាយករងរដ្ឋបាលសាលាខេត្ត ក្រុមប្រឹក្សា គណៈអភិ បាលស្រុក កង​កម្លាំងប្រដាប់អាវុធទាំងបី មេឃុំ លោក លោកស្រី ជាប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត នាយក នាយ​ក​រងទីចាត់ អង្គភាពចំណុះសាលាខេត្ត មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជា ពលរដ្ឋយ៉ាង​ច្រើន​កុះករចូលរួមក្នុងវេទិការដ៏មានសារៈសំខាន់នេះ វេទិការនេះរៀបចំឡើងនៅបរិវេណ វត្តវាលដេញ ស្ថិតក្នុងឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

គោលបំណងសំខាន់នៃវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនេះ គឺដើម្បី ផ្តល់ ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានស្វែងយល់ពីស្ថានភាពទូទៅនៃការអភិវឌ្ឍន៍ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងបញ្ហាប្រឈមនានា ដែលកើតមាននារយៈកាលកន្លងមក ពិសេស វេទិ កានេះ ក៏នឹងផ្តល់នូវឱកាសផងដែរ ជូនបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ក្នុងការ បញ្ចេញ មតិរបស់ខ្លួន ដែលពាក់ព័ន្ធនឹងក្តីកង្វល់សំណូមពរ និងតម្រូវការជាក់ស្តែងក្នុងមូលដ្ឋានដើម្បីឲ្យអាជ្ញា ធរមានសមត្ថកិច្ចដោះស្រាយនិងឆ្លើយតបចំពោះតម្រូវការ និងសូមពរដែលបានលើកឡើង។

ជាមួយគ្នានោះដែរ តំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ រួមជាមួយនឹងអាជ្ញាធរក៏បានឆ្លើយបំភ្លឺនូវសំណើ និងសំណូមពរដែលអង្គវេទិកាបានលើកឡើងផងដែរ។

គួរបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ បានឆ្លើយតប និងបកស្រាយបំភ្លឺនូវសំណួរ និង សំណូមពរ នៅកន្លែង បានចំនួន ១៤ ក្នុងចំណោមសំណួរ និងសំណូមពរទាំង ៣៥ ដែលប្រជា ពលរដ្ឋ ស្នើឡើង ។ដោយឡែកសំណួរ និងសំណូមពរដែលនៅសេសសល់ក្រុមប្រឹក្សា នឹងត្រូវយកទៅពិភាក្សា និងដោះស្រាយជាបន្តទៀតផងដែរ៕

ប្រភព៖រដ្ឋបាលខេត្តស្ទឹងត្រែង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ