logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត​ស្វាយ​​​រៀង​ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំជាមួយប្រតិភូ​ក្រុមប្រឹក្សាជាតិ​​កម្ពុជា​ដើម្បីស្រ្តី
43
16-November-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នាព្រឹកថ្ងៃ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត​ស្វាយ​​​រៀង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំជាមួយ ប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី(ក.ជ.ក.ស) ដឹកនាំដោយ​លោកជំទាវ ប៊ុនឈិត វាសនា អគ្គលេខាធិការក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ។កិច្ចប្រជុំនេះមា​នការ​អញ្ជើ​ញ​ចូលរួមពីប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី  លោកជំទាវ​សមាជិក​ក្រុមប្រឹក្សាខេត្ត  លោក​ជំទាវ​អភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។

កិច្ចប្រជុំនេះ មានការពិភាក្សាផ្ដោតទៅលើការអនុវត្តច្បាប់ជាតិពាក់ព័ន្ធ គោលនយោបាយ វិធានការ និង​អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណា​ចក្រកម្ពុជា ក្នុងការលើកកម្ពស់ស្ថានភាព ជីវភាព ឋានៈ តួនាទី និងសុខុមាលភាពស្ត្រី ជាពិសេសស្វែង​យល់ពីស្ថានភាពរបស់ស្ត្រីក្នុងមុខងារ សាធារណៈ សេដ្ឋកិច្ច អប់រំ ការងារការទទួលបានសេវា​ពាក់​ព័ន្ធ​​​​នឹ​ងអំពើហិង្សា  ស្ត្រីជាប់ពន្ធនាគារបញ្ហាប្រឈមនិងវិធានការទាំងឡាយក្នុងការអនុវត្តច្បាប់  គោល​នយោ​បាយ របស់អាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត។ក្នុងឱកាសនោះ គណៈប្រតិភូ ក.ជ.ក.ស ក៏បានបង្ហាញ​ជូនពីរ​បា​យការណ៍សង្ខេបស្ដីពីលទ្ធផលនៃការចុះតាមដានរបស់ក្រុមការងារ ក.ជ.ក.ស រយៈពេល ២​ថ្ងៃ​កន្លងមក នៅក្នុងខេត្តស្វាយរៀងផងដែរ ៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ