logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តកោះកុង​ អញ្ជើញចុះពិនិត្យ កំណត់ព្រំដីសម្បទាន សម្រាប់វិនិយោគតំបន់សេដ្ឋកិច្ចពិសេសខ្នាតធំ ស្ថិតនៅស្រុកបូទុមសាគរ
44
16-November-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នាថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ថ្នាក់ដឹកនាំខេត្តកោះកុង​ អញ្ជើញចុះពិនិត្យ កំណត់ព្រំដីសម្បទាន សម្រាប់វិនិយោគតំបន់សេដ្ឋកិច្ចពិសេសខ្នាតធំ ស្ថិតនៅស្រុកបូទុមសាគរ ក្រោមអធិបតីភាព លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង។

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាង លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ជាមួយក្រុមការងារក្រសួងបរិស្ថាន ដែលដឹកនាំដោយ ឯកឧត្តម សុខខេង នវិន្ទ អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន និង ឯកឧត្តម សេន ណាស៊ី អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន ដើម្បីចុះកំណត់ព្រំដីសម្បទាន ទំហំ ៩៩៦៨ហិកតា ដែលរាជរដ្ឋាភិបាល បានយល់ព្រមជាគោលការណ៍ផ្តល់ឱ្យក្រុមហ៊ុន Royal Group Co.,Ltd សម្រាប់វិនិយោគតំបន់សេដ្ឋកិច្ចពិសេសខ្នាតធំ មានទីតាំងស្ថិតនៅក្នុងឧទ្យានជាតិបុទុមសាគរ ក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង។

ជាមួយគ្នានេះ ក្នុងកិច្ចប្រជុំពិភាក្សា និងការចុះពិនិត្យ កំណត់និយាមកាព្រំដីសម្បទាននេះ លោក សុខ សុទ្ធី ក្នុងនាមរដ្ឋបាលខេត្តកោះកុង បានគាំទ្រលើការអភិវឌ្ឍន៍នៅមូលដ្ឋាន ដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយក៏បានស្នើសូមក្រុមហ៊ុន កុំទាន់ធ្វើការឈូសឆាយទីតាំងដីនេះ ដោយរង់ចាំឱ្យមានច្បាប់អនុញ្ញាតឱ្យឈូសឆាយជាមុនសិន និងដោះស្រាយផលប៉ះពាល់ជាយថាហេតុ ដែលកើតមានឡើងក្នុងទីតាំងដីសម្បទាននេះ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ