logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម វ៉ា ថន បន្តចុះចែកអំណោយដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួ​ន៦០​គ្រួសារទៀត នៅ​ឃុំស្វា​យជ្រះ ស្រុកស្នួល ខេត្តក្រចេះ
53
13-November-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ព្រឹកថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២២ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បន្តចុះចែកអំណោយដល់ គ្រួសារដែលមានជីវភាពខ្វះខាតចំនួន៦០គ្រួសារទៀត នៅស្រុកស្នួល និងជួបសំណេះសំណាលជា​មួយមន្រ្តីការិយាល័យចុះឈ្មោះបោះឆ្នោត នៅឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ដែលអំណោយ​ផ្តល់ជូននាពេលនោះមាន ៖ អង្ករ ២៥ គីឡូក្រាម -មី ១កេសតូច-ទឹកត្រី១យួរ -ទឹកស៊ីអ៊ីវ១យួរ -អំបិល ៥កញ្ចប់ -មុង១ -ភួយ១ -សារ៉ុង១ និងថវិកា២ម៉ឺនរៀល ។

ក្នុងនោះដែរ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរ​ខ្ពស់បំផុតចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នា​ការនយោបាយណាមួយឡើយ ដោយបញ្ជាក់ថា បើទោះបីជាក្នុងស្ថានភាពបែបណាក៏ដោយ គឺធ្វើយ៉ាង​ណា​ត្រូវជួយសង្រ្គោះអាយុជីវិតបងប្អូនប្រជាពលរដ្ឋឲ្យបានសិន ។

ក្នុងឱកាសនោះដែរ ឯកឧត្តម វ៉ា ថន និងក្រុមការងារបានបន្តចុះពិនិត្យ និងជួបសំណេះសំណាលជា​មួយ​មន្រ្តី​ការិយាល័យចុះឈ្មោះបោះឆ្នោត និងអ្នកមកចុះឈ្មោះបោះឆ្នោត នៅភូមិតាសោម ឃុំស្វាយ​ជ្រះ ស្រុកស្នួល សរុប ២២នាក់ ដោយក្នុងនោះបានឧបត្ថម្ភនូវសារុង១ និងថវិកា២ម៉ឺនរៀល​ក្នុងម្នាក់​ផងដែរ៕

ប្រភព៖ រដ្ឋបាលក្រចេះ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ