ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញចែកអំណោយ​ដល់ពលរដ្ឋមានជីវភាពខ្វះខាត​ចំនួ​ន៦​១គ្រួសារ និងជួប​សំណេះសំណាលជាមួយមន្រ្តីការិយាល័យចុះ​ឈ្មោះបោះឆ្នោត នៅស្រុ​កព្រែក​ប្រ​សព្វ
November 13, 2022 អ្នកទស្សនា :

ព្រឹកថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញចែកអំណោយ​ដល់គ្រួសារ​មានជីវភាពខ្វះខាតចំនួន៦១គ្រួសារ ព្រមទាំងជួបសំណេះសំណាលជាមួយមន្រ្តីកា​រិយា​ល័យចុះ​ឈ្មោះបោះឆ្នោត និងលោកគ្រូអ្នកគ្រូ នៅស្រុកព្រែកប្រសព្វ ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្ត មានប្រសាសន៍បញ្ជាក់ថា ៖ ក្នុងនាមជាអាជ្ញាធរឃុំ គឺត្រូវតែមាន​ភាព​ក្លាហាន ឆ្លាតវៃ ស្មោះត្រង់ និងចេះទំនាក់ទំនងគៀងគរស្វែងរកដៃគូរជំនួយ ដើម្បីយកមក​កសាង​អភិវឌ្ឍន៍ និងជួយដល់ប្រជាពលរដ្ឋមូលដ្ឋានរបស់ខ្លួន ប្រកបដោយតម្លាភាព ឲ្យសក្ត័សមទៅនឹងជំនឿ​ជឿ​ទុកចិត្តពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសជួបសំណេះសំណាល និ​ងចែកអំណោយសង្រ្គោះដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ចំនួន៦១គ្រួសារ នៅឃុំព្រែក​ប្រសព្វ និងឃុំកំពង់គរ  ដែលអំណោយផ្តល់ជូននាពេលនោះមាន ៖អង្ក-រ ២៥ គីឡូក្រាម -មី ១កេស​តូច-ទឹកត្រី ១ យួរ-ទឹកស៊ីអ៊ីវ ១ យួរ-អំបិល ៥ កញ្ចប់-មុង ១-ភួយ ១-សារ៉ុង ១ និងថវិកា ២ ម៉ឺនរៀល ។

ក្នុងឱកាសនោះ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរ​ខ្ពស់​បំផុតចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នា​ការនយោបាយណាមួយឡើយ ដោយបញ្ជាក់ថា បើទោះបីជាក្នុងស្ថានភាពបែបណាក៏ដោយ គឺធ្វើយ៉ាង​ណាត្រូវជួយសង្រ្គោះអាយុជីវិតបងប្អូនប្រជាពលរដ្ឋឲ្យបានសិន ។

ឯកឧត្តម អភិបាលខេត្ត បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះ អាជ្ញាធរមូលដ្ឋានដែលបាន​យកចិត្ត​ទុកដាក់ខ្លាំងចំពោះទុក្ខលំបាក និងជីវភាពខ្វះខាតរបស់ប្រជាពលរដ្ឋរបស់ខ្លួន និងបានស្នើរសុំជំនួ​​យជាស្បៀង និងសម្ភារៈ ដើម្បីយកមកជួយសម្រាលដល់ជីវភាពពួកគាត់ដែលកំពុ​ងត្រូវការជំនួ​យ​សង្រ្គោះ និងបានជម្រុញឲ្យឧស្សាហ៍ចុះពិនិត្យតាមដានតាមភូមិឲ្យបានញឹកញាប់ ដើម្បីស្រង់ស្ថិតិ និងក្តាបព័ត៌មានឲ្យបានច្បាស់អំពីអ្នករងគ្រោះ និងងាយរងគ្រោះ ដើម្បីរាយការណ៍ជូនអាជ្ញាធរ​ខេត្តដើម្បីដោះស្រាជូនឲ្យចំគោលដៅ និងទាន់ពេលវេលា ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្ត ក៏បានជម្រុញលើកទឹកចិត្តឲ្យបងប្អូនជនចាស់ជរា សូមអញ្ជើញទៅពិ​គ្រោះជាមួយគ្រួពេទ្យជំនាញ ដើម្បីទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ឲ្យបានគ្រប់គ្នា និងសូម​ឲ្យបន្តរស់នៅដោយមានការប្រុងប្រយត្ន័ ប្រកបដោយវិធានការការពារ​អនាម័យឲ្យបានខ្ជាប់​ខ្ជួនជាប់ជា​ប្រចាំ ជាពិសេសសូមអញ្ជើញទៅចុះឈ្មោះ និងពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតឲ្យបានគ្រប់គ្នា ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋមានសិទ្ធិបោះឆ្នោត ជ្រើសរើសអ្នកដឹកនាំកសាងប្រទេ​សជាតិឲ្យមា​​នកា​រអភិវ​ឌ្ឍន៍រីកចម្រើននៅពេលខាងមុខនេះ ។

ក្នុងឱកាសននោះដែរ ឯកឧត្តម វ៉ា ថន និងក្រុមការងារបានបន្តចុះពិនិត្យនិងជួបសំណេះសំណាលជាមួ​យ​មន្រ្តីការិយាល័យចុះឈ្មោះបោះឆ្នោត២ទីតាំង នៅភូមិព្រៃគូរ ឃុំព្រែកប្រសព្វ និងភូមិជ្រោយស្នែ​ង​ក្របី​លើ ឃុំកំពង់គរ និងជួបលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស សរុប ២៩ នាក់ ដោយក្នុងនោះបាន​ឧបត្ថម្ភនូវសារុង១ និងថវិការ ២ម៉ឺនរៀលផងដែរ ៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ