ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង អញ្ជើញ​ជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌សរុបចំនួន១៦៣គ្រួសារមកពីភូមិចំនួន២ក្នុងឃុំចំនួន២ នៃស្រុកថ្មគោល ខេត្តបាត់ដំបង
November 09, 2022 អ្នកទស្សនា :

 

នៅព្រឹកថ្ងៃពុធ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងសហការី បានអញ្ជើញ​ជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនដល់ជនចាស់ជរាឥតទីពឹង ជនមានពិការភាព ស្ត្រីមេម៉ាយ អ្នកផ្ទុកមេរោគអេដស៍ ស្ត្រីទើបសម្រាលកូន និងអ្នកទីទ័លក្រសរុបចំនួន ១៦៣គ្រួសារ មកពីភូមិចំនួន២ក្នុងឃុំចំនួន២ នៃស្រុកថ្មគោល ខេត្តបាត់ដំបង ដោយពិធីនេះបាន​ប្រារព្ធធ្វើឡើងនៅបរិវេណវត្តទំពូង ឃុំតាពូង ស្រុកថ្មគោល ។

មានប្រសាសន៍ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនោះ ឯកឧត្តម សុខ  លូ បានសម្តែងនូវក្តីសោមនស្សរីករាយ និងនាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បើទោះបីជា សម្តេច មិនបានអញ្ជើញផ្ទាល់ ប៉ុន្តែតាមរយៈសហការីនៃសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង សម្តេចតែងតែផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ ការគិតគូរពីជីវភាពរស់នៅរបស់បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ជាពិសេសការនាំនូវសារអប់រំថែទាំសុខភាព ដោយត្រូវចេះគិតគូរថែទាំទាំងសុខភាពផ្លូវកាយ ផ្លូវចិត្តឱ្យបានល្អ និងបន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩។

 បន្ថែមពីនេះ ឯកឧត្តម បានមានប្រសាសន៍ក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវពិសាទឹកដាំឆ្អិន រស់នៅ​មានអនាម័យ សម្រាកក្នុងមុងជានិច្ច និងលើកកម្ពស់សុវត្ថិភាពអាហារប្រចាំថ្ងៃ តាមរយៈការដាំបន្លែ​បង្ការក្នុងគ្រួសារ ដើម្បីបានសុខភាពល្អផង និងកាត់បន្ថយការចំណាយក្នុងគ្រួសារផង។

សូមបញ្ជាក់ថា អំណោយផ្តល់ជូនគ្រួសារនីមួយៗទទួលបាន ៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ទឹកបរិសុទ្ធ១កេស,ត្រីខ ១០កំប៉ុង, ទឹកត្រី ១យួរ, ទឹកស៉ីអ៉ីវ១យួរផងដែរ

បន្ទាប់ពីសំណេះសំណាលជាមួយប្រជាពលរដ្ឋងាយរងគ្រោះបំផុតរួចមកឯកឧត្តម សុខ លូ អភិបាល​នៃគណ:អភិបាលខេត្តនិងជា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និង​សហការី បានអញ្ជើញប្រគល់ផ្ទះមនុស្សធម៌១ខ្នងជូនគ្រួសារលោក យ៉ាន ចិន អាយុ២៣ឆ្នាំ ដែលបាន​ជួបគ្រោះថ្នាក់ការងារនៅប្រទេសថៃកាលដើមឆ្នាំ២០២២ បណ្តាលអោយដាច់ដៃទាំង​២(ចូលម៉ាស៊ីន​ស្លថងផ្លាស់ស្ទិច)មាន ប្រពន្ធឈ្មោះ អ៊ួច ដាវីន អាយុ២០ឆ្នាំ មានកូនតូច២នាក់  រស់នៅភូមិក្បាល​ខ្មោចឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយសាខាខេត្តបានសាងសង់ផ្ទះមួយខ្នងទំហំ ៤ម៉ែត្រ X៦ម៉ែត្រ  ដោយគ្រឿងបង្គំធ្វើអំពីដែកជញ្ជាំងស៊ីម៉ង់តិ៍ ដំបូលស័ង្កសី តយាបខាងមុខ និងបង្គន់​អនាម័​យមួ​យបន្ទប់នៅខាងក្នុងផ្ទះ ស្ថិតនៅភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយ​ចំណាយថវិកាសាងសង់អស់ ចំនួន ៥,៥០០ ដុល្លារសហរដ្ឋអាមេរិក និងបានឧបត្ថម្ភបន្ថែម៖ អង្ក៥០,មី២កេស ទឹកស៊ីអ៊ីវ២យួ ទឹកត្រី២យួមី២កេស ទឹកបរិសុទ្ធ២កេស ,ត្រីខ២យួរ ,មុង២ កន្ទេលបត់២,ភួយ២,ខ្នើយ២, សម្ភារៈផ្ទះបាយមួយចំនួននិងថវិកា៥០ម៉ឺនរៀល ផងដែរ ៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ