logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាពក្នុងពិធីខួបអនុស្សាវរីយ៍ លើកទី៦៩នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា
34
10-November-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នៅព្រឹកថ្ងៃពុធ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីខួបអនុស្សាវ រីយ៍ លើកទី៦៩នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ៩ វិច្ឆិកា ១៩ ៥៣-៩ វិច្ឆិកា ២០២២ ដែលពិធីដ៏សំខាន់មួយនេះបានប្រារព្ធធ្វើឡើងនៅមុខអគារសាលាខេត្តចាស់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីគណៈអភិបាលខេត្ត សមាជិកក្រុម ប្រឹក្សាខេត្ត មន្ត្រីរាជការមន្ទីរអង្គភាពជុំវិញខេត្ត ក្នុងខេត្តបាត់ដំបង  កងកម្លាំងប្រដាប់អាវុធ ទាំង៣ ប្រភេទ លោកគ្រូ អ្នកគ្រូ និស្សិត សិស្សានុសិស្ស និងក្រុមយុវជនមកពីវិទ្យាល័យ សាកលវិទ្យាល័យ នានាក្នុងខេត្តបាត់ដំបង ។

ឯកឧត្តម សុខ លូ បានថ្លែងសុន្ទរកថាដោយបានបញ្ជាក់ថា ជារៀងរាល់ឆ្នាំទិវាបុណ្យឯករាជ្យជាតិ និង ទិវាកំណើតកងយោធពលខេមរភូមិន្ទ ៩ វិច្ឆិកា ត្រូវបានរដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធធ្វើឡើង ដើម្បី រំលឹកដល់វិញ្ញាណក្ខន្ធអតីតយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ ពិសេស រំលឹកដល់ស្នាព្រះហស្ថរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវ ររាជបិតាឯករាជ្យ បូរណភាពទឹកដីនិងឯករាជ្យជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានដឹកនាំ ព្រះ រាជបូជនីយកិច្ចទាមទាឯករាជ្យភាពពេញលេញពីប្រទេសបារាំង ឆ្នាំ១៩៥៣ នូវឯករាជ្យពិតប្រាកដ ។

ឯកឧត្តម បានបន្តទៀតថា ជាមួយគ្នានេះការរម្លឹកខួបអនុស្សាវរីយ៍ ដែលជាទិវាប្រវត្តិសាស្ត្រដ៏រុងរឿង បានប្រព្រឹត្តទៅទន្ទឹមពេលជាមួយគ្នានឹងទិវាកំណើតកងយោធពលខេមរភូមិន្ទ ក្នុងស្មារតីចងចាំជានិច្ចមិនអាចបំភ្លេចបាននូវគុណូបការៈដ៏ថ្លៃថ្លារបស់គំរូវីរភាពយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋនៅគ្រប់ទិសទី ដែលបានពុះពារប្រយុទ្ធតស៊ូក្នុងការធ្វើមហាពលិកម្ម អាយុជីវិតយ៉ាងអង់អាចក្លាហានបំផុត ក្នុងបុព្វហេតុជាតិ មាតុភូមិកម្ពុជា ដើម្បីការថែរក្សា សន្តិភាពបូរណភាពទឹកដី ឯកភាពជាតិ អធិបតេយ្យ សេរីភាព និងវិបុលភាពជាតិនៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម បានថ្លែងបញ្ជាក់ទៀតថា ដោយអនុវត្តតាមស្មារតីបង្រួបបង្រួមជាតិ និងបុព្វហេតុដ៏ឧត្តុង្គឧត្តម ដើម្បីការពារសន្តិភាព ឯករាជ្យ អធិបតេយ្យភាពជាតិ ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ ប្រកបដោយចីរភាពនោះ រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តខ្ពស់បំផុតការពារជានិច្ចនូវស្នាព្រះហស្ថ ដែលអតីតព្រះមហាវីរៈក្សត្របានន្សល់ទុកមក និងបន្តការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិឱ្យ កាន់តែ មានភាពរីកចម្រើនរុងរឿងបន្ថែមទៀត ដើម្បីបង្កឲ្យមានបរិយាកាសសប្បាយរីករាយក្នុងសុខសន្តិភាព សណ្តាប់ធ្នាប់សង្គម បានស្ថិតស្ថេរគង់វង្ស ជានិរន្តន៍តរៀងទៅ ៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ