រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្វពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២២
November 09, 2022 អ្នកទស្សនា :

ខេត្តមណ្ឌលគិរី៖ រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ (០៩ វិច្ឆិកា ១៩៥៣- ០៩ វិច្ឆិកា ២០២២) ក្រោមអធិបតីភាពឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ថង សាវុន អភិបាលខេត្ត រួមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី  ប្រធានក្រុមប្រឹក្សាក្រុង/ស្រុក អភិបាលក្រុង/ស្រុកទាំង៥ ព្រះសង្ឃ អាជីវករ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្រុមយុវជនកាយរិទ្ធឹ យុវជនកាកបាទក្រហម យុវជន ស.ស.យ.ក យុវជនស្រឡាញ់សន្តិភាព និងបងប្អូនប្រជាពលរដ្ឋជាច្រើនអង្គ/នាក់ ដែលពិធីនេះប្រព្រឹត្តទៅនៅវិមានឯករាជ្យ ក្នុងក្រុងសែនមនោរម្យ នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២។

ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានអានសារព្រះរាជបូជនីយកិច្ចសង្ខេប ស្ដីពីការទាមទារឯករាជ្យពីអាណានិគមនិយមបារាំង ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា (០៩/វិច្ឆិកា/១៩៥៣-០៩/វិច្ឆិកា/២០២២) និងទិវាថ្ងៃកំណើតនៃកងយុទ្ធពលខេមរភូមិន្ទ ដែលប្រជាជាតិកម្ពុជាទាំងមូលរំដោះខ្លួនបានទាំងស្រុង ចេញពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដល់ក្រៀវខ្លារបស់ ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្ដេចនរោត្តម សីហនុ ដែលប្រទេសបារាំង បានដាក់អាណានិគមមកលើដែនដីសុវណ្ណភូមិកម្ពុជាអស់រយៈពេលជិតមួយទសវត្សរ៍(១១ សីហា ១៨៦៣-៩ វិច្ឆិកា ១៩៥៣)។ ឯកឧត្តម អភិបាលខេត្ត បញ្ជាក់ថា ទិវាបុណ្យឯករាជ្យជាតិ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំដើម្បីរំលឹកដល់ស្នាព្រះហស្ថរបស់ព្រះមហាវិរៈក្សត្រខ្មែរ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានដឹកនាំព្រះរាជបូជនីយកិច្ចទាមទារបាននូវឯករាជ្យពីអាណានិគមបារាំង នៅថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ១៩៥៣ នាំឱ្យប្រទេសកម្ពុជាទទួលបានឯករាជ្យមកដល់សព្វថ្ងៃនេះ។

ក្នុងបុព្វហេតុណាក៏ដោយទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ត្រូវបានចាត់ទុកជាប្រវត្តិសាស្ត្ររបស់កម្ពុជាយើង ដូចនេះកុលបុត្រខ្មែរគ្រប់រូប និង គ្រប់ជំនាន់ត្រូវចងចាំ  និង ត្រូវមានកាតព្វកិច្ចចូលរួមថែរក្សា ការពារស្នាព្រះហស្ថនេះអោយខានតែបាន ដើម្បីកុំឱ្យជនណា ក្រុមណាមកបំផ្លិចបំផ្លាញអុកឡុកទិវាជាប្រវត្តិសាស្ត្រដ៏ថ្លៃថ្លានេះបានទ្បើយ ព្រមទាំងត្រូវចូលរួមថែរក្សាសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ដើម្បីបង្កើតទ្បើងនូវកាលានុវត្តិភាពសម្រាប់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ឲ្យមានសន្ទុះរីកចម្រើនជឿនលឿនដូចអារ្យប្រទេសនានា នៅក្នុងសកលលោក៕

ប្រភព៖ រដ្ឋបាលខេត្តមណ្ឌលគិរី

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ