logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តកំពង់ចាម និងមន្ត្រីពាក់ព័ន្ធចុះពិនិត្យផលបះពាល់ដោយសារទឹកជំនន់តាមច្រាំងទន្លេ
53
12-October-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នាព្រឹកថ្ងៃសុក្រ ៣កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញពាក់ពន្ធ័ ចុះពិនិត្យ និងសិក្សាដើម្បីជួសជុលឡើងវិញតាមច្រាំងទន្លេស្ពានគល់ កោះប៉ែន​ដែលរងគ្រោះដោយបាក់ច្រាំងទន្លេបង្កខូចខាតផ្ទះមួយខ្នងត្រូវស្រុតចុះ ដែលសាងសង់ខុសបច្ចេកទេសភូមិន្ទបាល ហើយបន្តចុះពិនិត្យមើលច្រាំងទន្លេត្រង់ចំណុចកំពង់រងចាំដែលស្រុត និងប្រេះជើងច្រាំង។

ក្នុងនោះដែរ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានលើកឡើងថា មុននឹងចាប់ផ្តើមកសាងអ្វីមួយដែលរងហានិភ័យខ្ពស់ត្រូវសិក្សាឲ្យល្អិតល្អន់ជាមុនសិនដើម្បីបញ្ជៀសគ្រោះថ្នាក់ និងខាតបង់ប្រាក់កាក់ជាដើម។

ឯកឧត្ដមបានស្នើដល់មន្ត្រីជំនាញពាក់ពន្ធ័ទាំងអស់ចូលរួមសហការគ្នារកដំណោះស្រាយរកមធ្យោបាយធ្វើយ៉ាងណាស្តារ និងកសាងឡើងវិញដោយកុំឲ្យមានផលប៉ះពាល់បន្ទាប់ពីរដូវទឹកជំនន់ស្រកទៅវិញ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ