រដ្ឋបាលខេត្តសៀមរាបគាំទ្រជំហរម៉ឺងមាត់របស់ប្រមុខរាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យជាតិ និងសន្តិភាព
October 10, 2018 អ្នកទស្សនា :

​ យោងតាមប្រសាសន៍របស់សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​សម្តេច​ជួប​សំណេះសំណាល​ជាមួយ​សហគមន៍ និស្សិត និង​កម្មសិក្សាការី​ខ្មែរ នៅ​ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៨​ ថ្មីៗនេះ​ រដ្ឋបាលខេត្តសៀមរាប តំណាងអោយ មន្ត្រីរាជការ កងកម្លាំងគ្រប់ប្រភេទ ព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់ បាន​ចេញញ្ញត្តិគាំទ្រ​នូវជំហរយ៉ាងម៉ឺងមាត់របស់សម្តេចតេជោ​ ហ៊ុន​ សែន​ គឺ​ មិន​ដោះដូរអធិបតេយ្យ​ជាតិ,​ សន្តិភាព​របស់​ប្រទេសជាមួយ​ជំនួយ​បរទេស​ឡើយ ហើយ​ប្រមុខ​រាជរដ្ឋាភិបាល ក៏ បានបញ្ជាក់​ជំហរ​យ៉ាងច្បាស់​ថា កម្ពុជា​ត្រូវ​ប្រឹង​រស់​ងើបឈរ​ឡើង ដើម្បី​ការពារ​ឯករាជ្យ អធិបតេយ្យ​របស់​ប្រទេស ការពារ​សន្តិភាព​ផងដែរ។ ​

គួររំលឹកដែរថា​ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៨នេះ តំណាងប្រតិភូសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយលើកឡើងថា សហភាពអឺរ៉ុបបានត្រៀមដាក់សំណើរឲ្យលុបចោល ការអនុគ្រោះពន្ធមកលើទំនិញរបស់កម្ពុជា នាំចូលទៅកាន់ទីផ្សារក្នុងទ្វីបអឺរ៉ុប ដោយលើកហេតុពីស្ថានភាពសិទ្ធិ មនុស្ស និងសិទ្ធិការងារនៅកម្ពុជា។ ​

សូមបញ្ជាក់ថា​ ទំនិញរបស់ប្រទេសកម្ពុជា នាំចេញទៅកាន់ទីផ្សារអឺរ៉ុបភាគច្រើន គឺជាផលិតផលកាត់ដេរសម្លៀក បំពាក់ និងស្បែកជើង ដោយនាំចូលក្រោមការអនុគ្រោះពន្ធ ដោយរកប្រាក់ ចំណេញបានជាង៦០០លានដុល្លារ ក្នុង១ឆ្នាំៗ៕​ គឹមអាន ​

ខាងក្រោមនេះជាញ្ញត្តិទាំងស្រុង៖

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ